adverise with khmeread 1

បាញ់កក្រើកប្លន់យកគ្រឿងអលង្ការពីស្រ្តីម្នាក់នៅទួលទំពូង២

   ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​បាញ់​ចំនួន​៤​គ្រាប់​គំរាម​ប្លន់​យក​គ្រឿងអលង្ការ​ខណ​:​ពេល​គាត់​កំពុង​ជិះ​រថយន្ត​តែម្នាក់ឯង តាមផ្លូវ ។​

  អំពើ​បាញ់​ប្លន់​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​១៧ ខែមករា នេះ​នៅ​ចំណុច​ក្រោយ ក្លឹប​ហាត់ប្រាណ​ភ្នំពេញ​ស្ព័ត​ក្លឹប ស្ថិតនៅ​តាមផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

   ប្រភព​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​ជិះ​ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ាក  scoopy ​មួយគ្រឿង​និង​មួយគ្រឿង ទៀត ម៉ាក​Honda Dream​មួយគ្រឿង បានធ្វើ​សកម្មភាព​ស្ទាក់​ស្ត្រី​រងគ្រោះ ហើយ​បាញ់​ចំនួន​៤​គ្រាប់ គំរាម​ស្ត្រី​រងគ្រោះ​ឲ្យ​ប្រគល់​គ្រឿងអលង្ការ​ឲ្យ​ពួកគេ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច ហើយ​ពួកវា​បើក​ម៉ូតូ​គេច​ទៅខាង​ទួល​ទំពូង​បាត់​។​

    ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅធ្វើ​ការសាកសួរ ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មិនទាន់បាន​បង្ហាញ​ពី​អត្ត​ស​ញ្ញាណ​នៅឡើយ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់