adverise with khmeread 012200022000

គាត់​អាយុ ៦០ ឆ្នាំ​ហើយ ប៉ុន្តែ​ជើង​របស់គាត់​ស្អាត​ដូច​ក្មេង​ជំទង់​! នេះ​ជា​វិធីសាស្ត្រ​ធ្វើឱ្យ​ជើង​ស្អាត​

    ​ជើង​គឺជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​រាងកាយ ដូច្នេះ​គួរតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​និង​ថែរក្សា​វា​។ ជើង​ស្ងួត​បែក​ប្រេះ​អាច​បណ្ដាលមកពី​បរិយាកាស ហើយ​ជើង​របស់​អ្នក​មើលទៅ​ស្ងួត​បែក​ប្រេះ​ដូច្នេះ​នឹង​មើលទៅ​មិន​ស្អាត និង​មាន​ភាព​ទាក់ទាញ​នោះទេ មានតែ​ខ្មាស់​គេ​ថែម​ដោយសារ​គេ​ថា​យើង​មិនចេះ​ថែទាំ​ង​ខ្លួនឯង​។​

​    ​ប្រសិនបើ​ទុក​បណ្ដាលឱ្យមាន​ការឈឺចាប់ ពេលនោះ​ជើង​របស់​អ្នក​ក៏​នឹង​ប្រឈមមុខ​ឆ្លង​មេរោគ​ដូចគ្នា​។​

​    ​អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ព្យាបាល​កោសិកា​ជើង​ងាប់​ឱ្យ​រស់​ឡើងវិញ ដូច​ជើង​របស់​អ្នក​កាលពី​អាយុ ២០ ឆ្នាំ​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- អាស្ពីរីន ៣០០ ក្រាម​
​    ​- អាល់កុល ២៥០ មិ​លី្ល​ក្រាម​

​    ​* របៀប​ធ្វើ​៖
​    ​កិន​ថ្នាំ​អាស្ពីរីន​ឱ្យ​ម៉ដ្ត​ទៅជា​ម្សៅ បន្ទាប់មក​លាយ​ជាមួយ​នឹង​អាល់កុល​ទុកចោល​រយៈពេល ១ ទៅ ២​ថ្ងៃ​។ បន្ទាប់មក​ដាក់ចូល​ក្នុង​ដប​មួយ ហើយ​ពេល​ប្រើ​ត្រូវ​ក្រឡុក​មួយ​សិន​សឹម​យក​សំឡី​ជ្រលក់​បិត​លើ​កន្លែង​មាន​បញ្ហា​។ បន្ទាប់មក​ត្រូវយក​ថង់​រុំ​ផ្លែឈើ​រុំ​ជើង​និង​ពាក់​ស្រោមជើង​ទុកចោល​មួយ​យប់​។​

​    ​បន្ទាប់មកទៀត​ព្រលឹម​ឡើង​ត្រូវ​ដោះចេញ​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​លាប​ក្រែ​ម​សំណើម​លើ​ជើង​ជាការ​ស្រេច​។ អនុវត្ត​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជើង​ស្អាត​ជា​រៀងរហូត​៕

adverise with khmeread
ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់