adverise with khmeread 1

ជ្រុល​ពេក​ហើយ​! យក​សត្វ​សមុទ្រ​ជាង ៥០០០ ក្បាល​មក​បង្កក​នៅ​កន្លែង​កម្សាន្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ ឥឡូវ​ត្រូវ​អាជ្ញាធរ​ជប៉ុន​ប្រាប់​ឱ្យ​បិទ​ហើយ​

    ​សួន​កម្សាន្ត​ជប៉ុន​មួយ ដែល​បាន​បង្កក​សត្វ​សមុទ្រ​ជាង ៥០០០ ក្បាល​នៅក្នុង​ទឹកកក​សម្រាប់​ជិះ​ស្គី ត្រូវបាន​បង្ខំ​ឱ្យ​បិទ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ប្រតិកម្ម​ពី​មហាជន​។​

​    ​ត្រី ក្តាម និង​សត្វ​សមុទ្រ​ផ្សេងទៀត​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ទឹកកក​ដើម្បី​ធ្វើជា​ផ្នែក​ដ៏​ទាក់ទាញ​មួយ​ក្នុង​រដូវរងារ នៅ​សួន​កម្សាន្ត Space World​។​

​    ​អ្នកគ្រប់គ្រង Space World លោក Toshimi Takeda បាន​ប្រាប់ CNN កាលពី​ថ្ងៃ​ចន្ទ​ថា ប្រតិកម្ម​នៅលើ​បណ្តាញ​សង្គម​ពិតជា​សាហាវ នៅពេល​ដំណឹង​នេះ​ត្រូវបាន​ចាក់ផ្សាយ​នៅ​ទូរទស្សន៍​ក្នុង​តំបន់​។​

​    ​គាត់​បាន​បន្តថា ឧទ្យាន​កម្សាន្ត​របស់លោក​នឹង​រំលាយ​ទឹកកក​ដើម្បី​យក​ត្រី​ចេញ រៀបចំ​ធ្វើបុណ្យ​ឧទ្ទិស​ដល់​សត្វ​ដែល​ងាប់​ទាំងអស់នោះ និង​ប្រើប្រាស់​ត្រី​នោះ​សម្រាប់​ធ្វើជា​ជីរ​កសិកម្ម​។​

​    ​លោក Takeda បាន​បន្ថែមថា ត្រី​ទាំងអស់​ត្រូវបាន​ទិញ​នៅ​ផ្សារ​ក្នុង​តំបន់ ហើយ​ពួកវា​បាន​ងាប់​អស់​ទៅហើយ​មុននឹង​យកទៅ​បង្កក​ក្រោម​ទឹកកក​៕

adverise with khmeread

មតិយោបល់