1

លក់​ចាញ់​គេ​ពេក​! អតីត​តារា​បង្ហាញ​ម៉ូត​លក់ Hot Dog ទាំង​ស្លៀកពាក់​ឈុត​ប៊ី​គី​នី ឈ្នះ​អស់​មា សត្រូវ ដែល​ពូកែ​ដណ្តើម​ម៉ូយ​

    ​អតីត​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​ម្នាក់​បាន​ប្រើ​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ការរកស៊ី​យ៉ាង​សាហាវ ដោយ​លក់​អាហារ​តាម​ដងផ្លូវ​ជាមួយ​ឈុត​ក្នុង​របស់​នាង​នៅ​កោះ​តៃវ៉ាន់​។​

​    ​ហើយ​ប្រសិនបើ​ប្រពន្ធ​ទាំងឡាយ​ដែល​ឧស្សាហ៍​ឆ្ងល់​ថា​តើ​ហេតុអ្វី​បានជា​ប្តី​របស់ខ្លួន​តែង​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ឥឡូវ​ពួកគេ​ប្រហែលជា​ដឹង​រឿង​ពិត​ហើយ​។​

​    ​រូបភាព​របស់​មេ​ចុងភៅ​ដោយ​ស្លៀកពាក់​ប៊ី​គី​នី ខោស្លីប និង​អាវ​ឈុត​ពណ៌​ក្រហម​កំពុង​ល្បី​ពេញ​បណ្តាញ​សង្គម បន្ទាប់ពី​ត្រូវបាន​ចែករំលែក​កាលពីដើម​សប្តាហ៍​មុន​។​

​    ​អ្នក​ម្តាយ​រាង​ស្អាត​ម្នាក់នេះ​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ចាប់តាំងពី​នាង​ចាប់ផ្តើម​លក់​សាច់​អាំង​នៅ​តៃវ៉ាន់​។​

​    ​អតីត​តារា​ម៉ូ​ដែល ដែល​មិន​ស្គាល់ឈ្មោះ​ម្នាក់នេះ និង​ត្រូវបាន​ជឿថា​មាន​អាយុ​ទើប ២០ ឆ្នាំ មាន​លក់​ហ​ត​ដក សាច់ក្រក និង​សាច់​អាំង​នៅ​ហាង​តាមផ្លូវ​របស់​នាង​។​

​    ​នាង​បាន​និយាយថា "​ខ្ញុំ​ធ្លាប់ជា​តារា​ម៉ូ​ដែល ប៉ុន្តែ​ឥឡូវ​ខ្ញុំ​លក់​អាហារ​។ មនុស្ស​សរសើរ​ខ្ញុំ​ណាស់​"៕

អ្នកនឹងចូលចិត្ត

មតិយោបល់