adverise with khmeread Pain

ធ្លាប់​ឆ្ងល់​ទេ គ្រាន់តែ​អត់លុយ​ចាយ​សោះ ឈឺ​ខ្នង​ដែរ​? តាមពិត​ពេល​មនុស្ស​គិតពី​រឿង​អ្វីមួយ វា​នឹង​ធ្វើឱ្យ​ផ្នែក​មួយចំនួន​លើ​រាងកាយ​ឈឺ​ចៀស​មិន​រួច​ទេ​

    ​មួយ​ក្នុងចំណោម​ការអនុវត្ត​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​របស់លោក​ខាងលិច​គឺ​មិនអាច​មើលរំលង​ឡើយ​នូវ​ទំនាក់ទំនង​រវាង​រាងកាយ ចិត្តគំនិត ព្រលឹង និង​អារម្មណ៍​របស់​អ្នក​។ មនុស្ស​តែងតែ​ជួបប្រទះ​ទំនាក់ទំនង​រវាង​សរីរាង្គ​និង​អារម្មណ៍ ប៉ុន្ដែ​មនុស្ស​ជាច្រើន​មិន​យកចិត្តទុកដាក់​លើ​រឿងនេះ​ទេ​។ ហើយ​អ្នក​គួរតែ​ដឹង​រឿង​ទាំងនេះ​ពី​ឥឡូវ​ទៅ​។​

​    ​១. ឈឺ​ក្នុង​ក្បាល​
​    ​ឈឺក្បាល​អាច​បណ្ដាលមកពី​ស្ត្រេ​ស​ពេញ​មួយថ្ងៃ​។ គួរតែ​បន្ធូ​ល​អារម្មណ៍ និង​លុបបំបាត់​ស្រេ្ត​ស​ចេញ​។​

​    ​២. ឈឺ​ក្នុង​ក​
​    ​ប្រសិនបើ​អ្នក​ឈឺ​ក្នុង​ក អ្នក​ប្រហែល​ជាមាន​បញ្ហា​ដោយ​ការមិន​លើកលែងទោស​ឱ្យ​នរណាម្នាក់ ឬ​ខ្លួនឯង​។​

​    ​៣. ឈឺ​នៅ​ស្មា​
​    ​ឈឺ​ស្មា​អាច​បង្ហាញថា អ្នក​កំពុងមាន​បន្ទុក​យ៉ាង​ធ្ងន់​មួយ​។ ដូច្នេះ​សូមកុំ​ផ្ដោតលើ​វា​ពេក ត្រូវ​ដោះស្រាយ​ដោយ​ការចែករំលែក​បន្ទុក​នោះ​ជាមួយនឹង​អ្នកដទៃ​។​

​    ​៤. ឈឺ​ខ្នង​ផ្នែក​ខាងលើ​
​    ​ឈឺ​ខ្នង​ផ្នែក​ខាងលើ​មានន័យថា អ្នក​មិនមាន​ការគាំទ្រ​លើផ្លូវ​អារម្មណ៍​គ្រប់គ្រាន់​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​មិនត្រូវ​គេ​ស្រឡាញ់ និង​ចង់បាន​។ ប្រសិនបើ​អ្នក​នៅ​លីវ គួរតែ​ដល់ពេល​រក​គូ​មួយ​ហើយ​។​

​    ​៥. ឈឺ​ខ្នង​ផ្នែក​ខាងក្រោម​
​    ​មានន័យថា​អ្នកព្រួយបារម្ភ​ពី​ប្រាក់​កាក់​។ គួរតែ​រក​គម្រោង​មួយ​ដើម្បីឱ្យ​ជីវិត​ស្រស់ត្រកាល​។​

​    ​៦. ឈឺ​កែងដៃ​
​    ​ឈឺ​កែងដៃ​ចង់បង្ហាញ​អំពី​ការតស៊ូ​របស់​អ្នក​ដើម្បី​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​អ្នក​។ ប្រសិនបើ​ជាប់​កែងដៃ អ្នក​ប្រហែលជា​រង​ការលំបាក​ច្រើន​ក្នុង​ជីវិត​។​

​    ​៧. ឈឺ​ក្នុង​ប្រអប់ដៃ​
​    ​មានន័យថា អ្នក​មិនអាច​ឈោងដៃចាប់​នរណាម្នាក់​បាន​សោះ ដើម្បី​ក្លាយជា​ដៃគូ​។​

​    ​៨. ឈឺ​ត្រគាក​
​    ​មានន័យថា​ខ្លាច​ការផ្លាស់ប្តូរ មិន​ហ៊ាន​កែប្រែ​ទម្លាប់​ចាស់​ដដែលៗ​ទេ​។​

​    ​៩. ឈឺជង្គង់​
​    ​ជា​សញ្ញា​បង្ហាញថា​អ្នក​អាត្មានិយម​ខ្លាំងណាស់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់