adverise with khmeread 15292883 1192493224170884 642453450 o

ក្រុមចោរ​ប្រដាប់អាវុធ ភ្ជង់​ប្លន់​ម៉ូតូ​មួយគ្រឿងពីនារីស្រស់ស្អាតម្នាក់ បានសម្រេច​

    ភ្នំពេញ ៖ ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា ​៣ ​នាក់ បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer-X​ ស៊េរី​2016 មួយគ្រឿង បានសម្រេច នៅវេលា​ម៉ោង ៨​ យប់ ថ្ងៃទី​២៨​ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​ភ្នំពេញ​-​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

    ស្ដ្រីជន​រងគ្រោះ​ ព្រុំ ចាន់​វណ្ណៈ​ បានឱ្យដឹងថា ជនសង្ស័យ​មាន​គ្នា​ជាច្រើន​នាក់​ជិះ​ម៉ូតូ​ ៣​ គ្រឿង​មិន​ចាំ​ម៉ាក និង​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី បាន​គំរាម​ប្លន់​ម៉ូតូ​របស់ខ្លួន​ម៉ាក ZoomerX ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FY-8466​។​ ក្រោយមក​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន បន្ដិច​ណា​សោះឡើយ។​

    បន្ទាប់មក​ជនរងគ្រោះ​បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ទាំង​ការសោកស្ដាយ​តែប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់