1

មានរឿង​ឆ្កួត​អ៊ីចឹង​ដែរ​! ប៉ុស្តិ៍ 2M របស់​ម៉ា​រ៉ុ​ក​ឡង់សេ​ម៉ាក​ផលិតផល​ថែ​សម្ផស្ស ដោយ​យក​ប្រធានបទ "​បិតបាំង​ស្នាម​ជាំ​ដោយ​ត្រូវ​ប្តី​វាយ​" ហ្វូង​អ្នក​រិះគន់​សម្រុក​ជេរ​ដូច​ហ្វូង​កាំជ្រួច​

    ​ទូរទស្សន៍​រដ្ឋ​មួយ​ក្នុងប្រទេស​ម៉ា​រ៉ុ​កបាន​សុំទោស​ជា​សាធារណៈ​បន្ទាប់ពី​ចាក់ផ្សាយ​ឯកសារ​បង្រៀន​មួយ ដោយ​ណែនាំ​នារីៗ​ឱ្យដឹងពី​របៀប​លាក់​ស្នាម​ជាំ​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​។​

​    ​កម្មវិធី​នេះ​បានបង្ហាញ​ពី​របៀប​ព្យាបាល​ការប្រើ​អំពើហិង្សា​មកលើ​ប្រពន្ធ ខណៈ​នេះ​គឺជា​រឿង​ធម្មតា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​នៅ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​នេះ​។​

​    ​ម្ចាស់​កម្មវិធី​ក៏បាន​ពិភាក្សា​ពី​ម៉ាក​ផលិតផល​ល្អ​បំផុត​សម្រាប់​លុប​ស្លាកស្នាម​។​

​    ​នៅក្នុង​វីដេអូ​គេ​អាច​ឮ​ពិធី​ការិនី​និយាយថា "​យើង​សង្ឃឹមថា ល្បិច​សម្ផស្ស​ទាំងនេះ​នឹង​ជួយ​អ្នក​បន្តជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ត្រូវ​ប្រាកដថា ត្រូវ​ផាត់ម្សៅ​ហុយ​ស្តើងៗ​ដើម្បី​រក្សា​គ្រឿង​តុបតែង​មុខជា​ប់​បាន​ពេញ​មួយថ្ងៃ ហើយ​ស្នាម​ជាំ​នឹងមិន​បង្ហាញ​ចេញ​ឱ្យឃើញ​ទេ​"​។​

​    ​ក្រោយ​ចាក់ផ្សាយ​ដោយ​ស្ថានីយទូរទស្សន៍ 2M នៅក្នុង​កម្មវិធី​នារី​ប្រចាំថ្ងៃ​កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា​នេះ កម្មវិធី​នេះ​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សាធារណជន ខណៈ​អ្នក​រិះគន់​ខ្លះ​បាន​អះអាងថា នេះ​គឺជា​ការ​បង្វែរ​ផ្នត់គំនិត​នារី​ឱ្យ​កាន់តែ​ខ្លាច​អំពើហិង្សា​។ 

​    ​យ៉ាងណាក្តី​ទូរទស្សន៍​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​សុំទោស ហើយ​ពួកគេ​ក៏បាន​លុប​វីដេអូ​នេះ​ពី​អ៊ី​ន​ធឺ​ណេ​ត​ហើយ​ដែរ​៕

​ប្រភព៖ឞរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់