adverise with khmeread Untitled 1

ចាប់​កម្មករ​ម្នាក់​លួច​អាវ​ក្នុង​រោងចក្រ ត្រូវ​សន្តិសុខ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មរ​រោងចក្រ​ យ៉​ក់​ ម៉ាស់ បានធ្វើ​សកម្មភាព​លួច​អាវ​ដែលជា​ផលិតផល​សម្រេច​ហើយ រុំ​នឹង​ស្កុ​ត​ជា​ដុំៗ ចំនួន ​៨ ​អាវ លាក់​នៅក្នុង​ខ្លួន​ហើយ​ត្រូវបាន​សន្តិសុខ​ចាប់​ប្រគ​ល់ឱ្យសមត្ថកិច្ច ខណៈ​កម្មករ​ចេញ​ហូបបាយ​ថែម​ម៉ោង​វេន​យប់​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ​ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​យីហោ​ យ៉​ក់ ម៉ាស់ ខាងលិច​ផ្សារ​ព្រៃទា ស្ថិតក្នុង​ភូមិ​ព្រៃ​សាលា ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សុខ ជា​ ភេទ​ប្រុស ​អាយុ​២៧ឆ្នាំ ​មុខ​របរ​កម្មករ​រោងចក្រ​ខាងលើ​ស្នាក់នៅ​បន្ទប់​ជួល ​ភូមិ​ត្រពាំង​ថ្លឹង  សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​ភូមិ​បន្ទាយ​ចាស់ ស្រុក​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

    តាម​សាក្សី​ពី​សន្តិសុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ខណៈ​កម្មករ​ដែល​ធ្វើការ​វេន​យប់​កំពុង​ចេញពី​ការងារ ហូបបាយ​ហើយ​ជនសង្ស័យ​ក៏បាន​ចេញទៅ​បន្ទប់ទឹក​ដោយ​ដើរ​ឆ្លង​កន្លែង​សន្តិសុខ​ឈរ​យាម ដោយមាន​ការសង្ស័យ​ក៏​ហៅ​ឃាត់​សួរ​និង​ធ្វើការ​ឆែកឆេ​រកឃើញ​អាវ​របស់​រោងចក្រ​ចំនួន​៨​អាវ​ដែល​ជនសង្ស័យ​ចង​រុំ​នឹង​ស្កុ​ត​ដាក់​តាម​ដៃ​អាវ​និង​ជើងខោ​ទើប​ឃាត់ខ្លួន​តែម្តង​។​

    ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​លួច​អាវ​នៅ​ទីនោះ​ចំនួន ​២ ​ដង​រួចមក​ហើយដោយ​ម្តង​យកបាន​អាវ​ចំនួន​៤, ​លើក​ទី​៣​ទើបត្រូវ​សន្តិសុខ​ឃាត់​បានតែ​ម្តង​។​

    ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ត្រូវបាន​សន្តិសុខ​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​រងចាំ​ដោះស្រាយ​បន្ត៕

adverise with khmeread

មតិយោបល់