adverise with khmeread 2

ចង់ដឹង​យូរហើយ​ថា​ទូរស័ព្ទ​ណា​កាន់​ថ្ម​យូរ គឺ ៦ ម៉ាក​នេះ​សោះ​!!!

    ​១. ទូរស័ព្ទ Motorola Moto Z Play
​    ​ទូរស័ព្ទ Motorola ម៉ាក Moto Z Play មិន​ត្រឹម​តែមាន​ថ្ម​កាន់​បានយូរ​តែឯង​ក្នុង​ប្រភេទ Z នោះទេ ប៉ុន្តែ​រាល់​ប្រភេទ​នេះ​ទាំងអស់​គឺមាន​ថ្ម​កាន់​បានយូរ​ដូចគ្នា​ទាំងអស់​។ Moto Z Play អាច​បើក​ចោល​បាន​ដល់​ទៅ ២៣ ម៉ោង​និង ៣ នាទី​។ ម៉ាក Z Force ក៏​មិន​អន់​ផងដែរ ជាមួយ​ការចាក់​វីដេអូ​ចោល​បាន​ដល់​ទៅ ១៦ ម៉ោង​និង ៣២ នាទី​។​

​    ​២. ទូរស័ព្ទ Samsung Galaxy S7 Active (​និង S7 Edge និង S7)
​    ​ពពួក Galaxy S7 Active, S7 Edge និង S7 សុទ្ធតែ​កាន់​ថ្ម​បានយូរ​ដូចគ្នា​ជាមួយ​ថ្ម​ទូរស័ព្ទ​នីមួយៗ​អាច​ប្រើ​បាន​ដល់​ទៅ ២១, ១៩ និង ១៦ ម៉ោង​។​

​    ​៣. ទូរស័ព្ទ OnePlus 3T 
​    ​ជាមួយ​តម្លៃ​ថ្លៃ​គួរសម​ចាប់ពី ៤៣៩ ដុល្លារ ទូរស័ព្ទ OnePlus 3T មាន​ប្រព័ន្ធ​ប្រតិបត្តិការ Snapdragon 821 និង​កាមេរ៉ា​មុខ​ច្បាស់​ជាង​មុន​។ ថ្ម​របស់​វា​អាច​ប្រើ​បាន​ដល់​ទៅ ១៦ ម៉ោង​។​

​    ​៤. ទូរស័ព្ទ LeEco LePro 3
​    ​ជាមួយ​តម្លៃ​សមរម្យ ៣៩៩ ដុល្លារ ទូរស័ព្ទ LePro 3 អាច​កាន់​ថ្ម​បាន ១៦,៥ ម៉ោង ជាមួយ​កម្រិត​ថ្ម ៤.០៧០ មិ​ល្លី​អំពែ​ម៉ោង​។​

​    ​៥. ទូរស័ព្ទ Huawei Mate 8
​    ​ដោយ​អេក្រង់ ៦ អ៊ី​ញ ទូរស័ព្ទ Mate 8 គឺជា​ទូរស័ព្ទ​អេក្រង់​ធំ​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​។ វា​មាន​តួ​ផលិត​ពី​លោហៈធាតុ​ទាំងអស់ កន្លែង​ស្កែ​ន​ក្រយៅដៃ និង​កម្រិត​ថ្ម ៤០០០ មិ​ល្លី​អំពែ​ដែល​អាច​ចាក់​វីដេអូ​បាន ១៥ ម៉ោង​កន្លះ​ពេញ​តែម្តង​។ តម្លៃ​ខ្ពស់បំផុត​របស់ Mate 8 គឺ ៦៥០ ដុល្លារ​។​

​    ​៦. ទូរស័ព្ទ Samsung Galaxy J3
​    ​ជាមួយ​តម្លៃថោក​សមរម្យ ២០០ ដុល្លារ ទូរស័ព្ទ Galaxy J3 អាច​កាន់​ថ្ម​បាន ១៥ ម៉ោង​និង ៤០ នាទី​៕

adverise with khmeread

មតិយោបល់