adverise with khmeread 1

មេជួញដូរថ្នាំញៀន២នាក់ត្រូវប៉ូលិសស្រុកកោះធំវ៉ៃខ្នោះ

     កណ្តាល​៖ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ក្នុងចំណោម​បក្ខពួក​៥​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​ល្ងាច​ថ្ងៃទី​១៧​មករា​ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៨​កញ្ចប់​ធំ​តូច​។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​មាន​គ្នា​៥ នាក់​ឃាត់ខ្លួន​បាន​២ នាក់​, គេចខ្លួន ៣ នាក់ គឺ​១-​ឈ្មោះ ប្រាំង ភារៈ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោច​ក្រ​កាត់ដេរ រស់នៅក្នុង ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ឆុំ ស្រី​មួយ ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិ​ប្រាកដ រស់នៅក្នុង ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ឃាត់ខ្លួន​) ។​

    ចំណែក​ជនសង្ស័យ​ដែល​គេចខ្លួន​ឈ្មោះ ស្រី​ុ គុណ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពិតប្រាកដ រស់នៅក្នុង ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល (​រត់គេចខ្លួន​) និង​ជនសង្ស័យ ២ នាក់ ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។​

    ប៉ូលិស​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​រួមមាន ៖
​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ២៨ កញ្ចប់ (​ធំ ១ និង តូច ២៧ កញ្ចប់​),​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ១,​ទូរស័ព្ទ​ចល័ត​១​គ្រឿង​,​កាបូប​យួរដៃ​ចំនួន ១​និង​សម្ភារៈ​សម្រាប​ជក់ និង សម្រាប់​វេច​ខ្ចប់​ចែកចាយ​មួយចំនួន ។​

    ប៉ូលិស​បន្តទៀតថា កាលពី​ថ្ងៃទី ១៧​មករា​២០១៦ វេលា​ម៉ោង​ប្រមាណ ១២ និង ១៥ នាទី​ប៉ូលិស​បានទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​៖ មានការ​លួច​ជួញដូរ​-​ចែកចាយ​គ្រឿងញៀន​ក្នុង​ចំការ​ល្មុត​ចុង​ភូមិ ។ ពេលនោះ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក និង កម្លាំង​ប៉ុស្តិ៍​ព្រែក​ថ្មី ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​អធិការ បាន​ចុះទៅ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ​រហូត​ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២ នាក់ ឈ្មោះ ប្រាំង ភារៈ និង​ឈ្មោះ ឆុំ ស្រី​មួយ ព្រមទាំង​រឹបអូស​បាន​ថ្នាំញៀន​ចំនួន ២៨ កញ្ចប់ (​ធំ ០១ និង តូច ២៧) ចំណែក​បក្សពួក ៣ នាក់​ទៀត​រត់គេចខ្លួន​បាត់អស់ ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់​នេះ​ត្រូវបាន​មន្ត្រីប៉ូលិស​យុត្តិធម៌​នៃ​អធិការដ្ឋាន​កំពុង​សាកសួរ​តាម​នីតិវិធី​ច្បាប់ ៕​

 

adverise with khmeread

មតិយោបល់