adverise with khmeread Unnamed %281%29

ប្រើ​កាំភ្លើងខ្លី​គំរាម​ម្តាយ​យកលុយ​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​កាន់កាប់​អាវុធជាតិផ្ទុះ​ដោយ​គា្មន​ការអនុញ្ញាត​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង ប្រហែល៩ ​និង៥​នាទី យប់​នៅ​ចំណុច​មុខផ្ទះ លេខ​១៦១ ផ្លូវ​លេខ​១៥៦z ក្រុមទី​៥ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

    ប៉ូលិស​និយាយថា កម្លាំង​ផ្នែក​យុត្តិធម៌​ខណ្ឌទួលគោក​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​២ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​កាន់កាប់​អាវុធជាតិផ្ទុះ ដោយ​គ្មាន​ការអនុញ្ញាត។ ​ជនសង្ស័យ​ឈ្មោះ ហ៊ី បូរ៉ា ហៅ រ៉ា អាយុ​២៩​ឆ្នាំ ជនជាតិ ខ្មែរ​​មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ ផ្ទះ​លេខ​១៦១ ផ្លូវ​លេខ​១៥៦z ក្រុមទី​៥ ភូមិ​២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​

    វត្ថុតាង​ចាប់យក​មាន​ ១-​អាវុធ​ខ្លីម៉ាក​K54 ​ចំនួន​០១​ដើម លេខ​20990505 ផលិត​នៅ​ប្រទេស​ចិន​, បង់​ចំនួន​០១, គ្រាប់ ចំនួន​០៤​គ្រាប់​, ២-​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ​(​ម៉ាក​ LG​ ពណ៌ សលេខ​ស៊ីម ​០១២៣៧៣៤៣៧, ម៉ាក​ Sam sung បត់ ពណ៌​ខ្មៅ លេខ​ស៊ី​ម ០៨៨ ៣៥ ៥៥៥៥៣ និង​ម៉ាក Nokia ពណ៌​ខ្មៅ​ចាស់ ខូច​), ៣-​លិខិតឆ្លងដែន​ខ្មែរ​ចំនួន​០១​ច្បាប់​, ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០៣ ​សន្លឹក, ​ប័ណ្ណ​សំគាល់​យានយន្ត​ចំនួន​០២​សន្លឹក​និង កាបូបស្ពាយ​ពណ៌​បៃតងខ្ចី​ចំនួន​០១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម៉ោង​ប្រហែល​៤ ​និង​៤០​នាទី​ល្ងាច​​ជនសង្ស័យ​បាន​យក​អាវុធខ្លី​ទៅ​អុកឡុក​វាយបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ និង​គំរាម​ម្តាយ​យកលុយ​រួច​ចេញទៅ​បាត់។ ​បន្ទាប់មក ម្តាយ​ក៏បាន​មករា​យ​ការ​ណ៌​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

    លុះដល់​ម៉ោង​៩ ​និង​៥​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ជនសង្ស័យ បានមក​ម្តងទៀត​ក៏​ត្រូវបាន​កម្លាំង​ប៉ូលិស​ធ្វើការ​ឃាត់ ខ្លួន​និង​ដកហូត​អាវុធខ្លី​បាន​ចំនួន​០១​ដើម​ជាក់ស្តែង​នាំយកមក​ធ្វើការ​សាកសួរ​និង​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់