adverise with khmeread Unnamed %282%29

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ចុះ​មុជទឹក​រណ្តៅ​ដី​ជ្រៅ​លង់​ស្លាប់​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់ រងគ្រោះ​លង់​ទឹក​ស្លាប់​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៣​ និង​៥០​នាទី​រសៀល​ថ្ងៃ​២៨ ​វិច្ឆិកា​ ២០១៦​នៅក្នុង​ទឹក​រណ្តៅ​ដី​ផ្លូវលំ ក្រុម​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ឌី ដា​រ៉ា​មុនី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ជាង​​ជុស​រថយន្ត ទីលំនៅ​ផ្ទះ​១៥៦j ផ្លូវលំ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ​យ័​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​២៧ ​វិច្ឆិកា ​២០១៦ ​ជនរងគ្រោះ​បាន​ទូរ​ស័ព្ទ​មិត្ត​ភ័ក្ត្រ ឈ្មោះ​ ឆាយ បញ្ញាវុធ មក​ផឹកស្រា​នៅ​ហាង​៩៩៩ ​អស់​ស្រា​១​ដប​រួច​នាំគ្នា​យក​ស្រា​មក​ផឹក​នៅ​មាត់​រណ្តៅ​ដី​បន្តទៀត​។ ​ពេល​កំពុង​ផឹក​ជនរងគ្រោះ​បាន​ស្រាតខោ​ចុះ​ងូត​ទឹក​ និង​ហៅ​ឈ្មោះ ​វុ​ធ​ ចុះ​ងូតទឹក​ផងដែរ​។​ ពេល​ចុះ​ងូត​ឈ្មោះ​វុ​ធ​ ប្រាប់ថា អត់​ចេះ​ហែល​ទឹក​ទេ​ដល់ពេល​ចុះ​ទឹក​ជ្រៅ ឈ្មោះ​វុ​ធ​ ក៏​ស្រ​វេ​ស្រវា​ឡើងគោក​រួច​ងាកក្រោយ​ស្រាប់​បាត់​ជនរងគ្រោះ​បង្ក​ការ​ផ្អើល​ឆោ​ល​ឡោ​រក​មិនឃើញ​។

    រហូតដល់​ម៉ោង​កើតហេតុ​ខាងលើ​ទើប​រក​សព​ឃើញ​អណ្តែត​ឡើង បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​បាក​ដ​មែន៕

adverise with khmeread

មតិយោបល់