adverise with khmeread 0

យុទ្ធសាស្ត្រ​ធ្វើឱ្យ​មិត្តស្រី​សប្បាយចិត្ត​គ្រប់ពេល​! លេខ ៥ អនុ​វត្តមាន​ប្រសិទ្ធភាព​គ្រប់​ប្រភេទ​មិត្តស្រី​

    ​ពេល​មិត្តស្រី​របស់​អ្នក​ញញឹម ពិភពលោក​ទាំងមូល​ហាក់​រីករាយ​បំផុត ប៉ុន្តែ​នៅពេល​នាង​កើតទុក្ខ ជីវិត​ហាក់​គ្មាន​អត្ថន័យ​នោះឡើយ​។ ពេល​នាង​កើតទុក្ខ មិនមែន​បុរស​គ្រប់រូប​អាច​លួង​នាង​ឱ្យ​សប្បាយចិត្ត​ឡើងវិញ​ងាយៗ​នោះទេ ប៉ុន្តែ​ជាមួយ​ល្បិច​ខាងក្រោម​នេះ ទោះបី​មិត្តស្រី​កើតទុក្ខ​ប៉ុន​ភ្នំ ក៏​នៅតែ​អាច​ញញឹម​បានដែរ​។ 

​    ​១. នាំ​នាង​ទៅ​កន្លែង​ស្ងប់ស្ងាត់ និង​នៅតែ​ពីរ​នាក់​នាង​ប៉ុណ្ណោះ ហើយ​កុំ​ខ្វល់​ពី​រឿង​ផ្សេងទៀត​ដូចជា​ការងារ ឬ​កិច្ចការ​មួយ​ផ្ទាល់ខ្លួន​ចំនួន​។ វា​ជា​ពេលវេលា​ពិសេស​ណាស់ ដែល​អ្នក​ទាំងពីរ​នៅ​កន្លែង​ដ៏​រ៉ូ​មែន​ទិ​ក​តែ​ពីរ​នាក់ ទោះ​ពិបាកចិត្ត​កម្រិតណា ក៏​នឹង​បាន​ធូរស្បើយ​មួយ​ភាគ​ធំ​ដែរ​។ 

​    ​២. យក​អត្តចរិត​ដូច​កូនក្មេង​របស់​អ្នក មក​ប្រលែង​លេង​ជាមួយ​នាង​។ ជួនកាល​សកម្មភាព​ឡប់ៗ​ដូច​ក្មេង នឹង​ជួយ​ឱ្យ​នាង​មាន​អារម្មណ៍ល្អ​មួយ​រំពេច​។  

​    ​៣. ធ្វើ​រឿង​ភ្ញាក់ផ្អើល​ណាមួយ​សម្រាប់​នាង ព្រោះ​នារី​គ្រប់រូប នរណាៗ​ក៏​ចង់ឱ្យ​បុរស​ដែល​ខ្លួន​ស្រឡាញ់ ធ្វើ​អ្វីមួយ​ដែល​ភ្ញាក់ផ្អើល​ដល់​នាង​ដែរ​។ អ្នក​អាច​ទិញ​ជា​បាច់ផ្កា​ជូន​នាង ទិញ​ចិញ្ចៀន​ជូន​នាង ទិញ​សូកូឡា​ជូន​នាង ឬ​ទិញ​អ្វីៗ​ដែល​នាង​ចូលចិត្ត​។ 

​    ​៤. ​ចាក់ក្រឡេក​នាង គឺមាន​ប្រសិទ្ធភាព​ខ្លាំងណាស់​។ ទោះ​នាង​កំពុង​ពិបាកចិត្ត ប៉ុន្តែ​នាង​មិនអាច​ប្រកែក​មិន​សើច​បានទេ ពេល​អ្នក​ចាក់ក្រឡេក​នាង​។ វា​ជួយ​ឱ្យ​អារម្មណ៍​របស់​នាង​ប្រែ​មក​រីករាយ​មួយ​រំពេច និង​អារម្មណ៍​ស្រស់ស្រាយ​ដូច​គេ​ជប់​យ៉ាង​អ៊ីចឹង​។ កុំ​ខ្មាស់អៀន បើ​លោកអ្នក​ចង់ឱ្យ​នាង​រីករាយ​។ 

​    ​៥. នាំ​នាង​ទៅក្នុង​សម្រស់​ធម្មជាតិ​បៃតង នាង​ច្បាស់​ជា​ពេញចិត្ត​ស្តូក​។ សម្រស់​ធម្មជាតិ​មាន​អានុភាព​ផ្លាស់ប្តូរ​អារម្មណ៍​សៅហ្មង​របស់​មនុ​ស្សមក​ជា​រីករាយ​ដោយ​មិនដឹង​ខ្លួន​។ ត្រូវ​ចាំ ប្រសិនបើ​នាំ​នាង​ទៅ​កន្លែង​ដូច្នោះ កុំ​ភ្លេច​ទិញ​បាច់ផ្កា​ជូន​នាង​ផង​។ 

​    ​៦. នាំ​នាង​ទិញ​ទំនិញ​។ គ្មាន​នារី​ម្នាក់​ណា​ដែលថា​មិន​ចង់​ដើរ​ផ្សារ​នោះឡើយ​។ នាង​ច្បាស់​ជា​ពេញចិត្ត​ស្ទើរ​ឆ្កួត ពេលដែល​បុរស​ដែល​នាង​ស្រឡាញ់ នាំ​នាង​ទៅ​ទិញ​ទំនិញ​តាមចិត្ត​ចង់​របស់​នាង​។ 

​    ​៧. យក​ខ្នើយ​វាយ​គ្នា​ទៅវិញទៅមក​។ នារីៗ​ចូលចិត្ត​ណាស់ រឿង​យក​ខ្នើយ​វាយ​គ្នា​ជាមួយ​សង្សារ ព្រោះ​វា​មិន​ត្រឹម​ធ្វើឱ្យ​រីករាយ​ទេ គឺ​ធ្វើឱ្យ​ស្និទ្ធស្នាល​នឹង​គ្នា​ទ្វេដង​ថែមទៀត​។​

​    ​៨. ប្រសិនបើ​អ្នកចេះ​ធ្វើ​ម្ហូប ធ្វើ​ជូន​នាង​ទទួលទាន​ទៅ​។ នាង​នឹង​ញញឹម​មួយ​រំពេច គ្រាន់តែ​ឮថា​សង្សារ​នាង​នឹង​រៀបចំ​អាហារ​ឆ្ងាញ់​ដោយផ្ទាល់​ដៃ​ជូន​នាង​ទទួលទាន​។  

​    ​៩. វិធី​សាមញ្ញ​ចុងក្រោយ​គឺ​ឱប​នាង រួច​ថើប​ថ្ងាស់​របស់​នាង​។ ហើយ​ប្រសិនបើ​អ្នក​ចាប់​ឱប​នាង​ពីក្រោយ​ខ្នង សឹម​បែរមក​ថើប​ថ្ងាស់​គឺ​រឹតតែ​ល្អ ហើយ​អារម្មណ៍​របស់​នាង​ច្បាស់​ជា​រំភើប​ហោះហើរ​ពេញ​មេឃ​៕

adverise with khmeread
ប្រភព៖ Lifehack

មតិយោបល់