adverise with khmeread Untitled 1

តក់ស្លុត! ជ​នស​សៃ​ប្រសាទ​កាប់​ប្រហារ ២​នាក់​ប្ដី​-​ប្រពន្ធ នៅ​ស្រុក​ព្រៃនប់​, ប្ដី​ស្លាប់ ប្រពន្ធ​របួសធ្ងន់​

    ព្រះសីហនុ ៖ ជនសង្ស័យ​មា្ន​ក់ ដែល​សមត្ថកិច្ច​អះអាងថា ជា​ជន​ស​សៃ​ប្រសាទ បានធ្វើ​សកម្មភាព​យក​កាំបិត កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​២​នាក់​ប្ដី​-​ប្រពន្ធ បណ្ដាលឱ្យ​ប្ដី​ស្លាប់​ភា្ល​មៗ រីឯ​ប្រពន្ធ​រងរបួស​ធ្ងន់។​

    អំពើ​ឃោរឃៅ​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្នំ​ត្រងោល ស្ថិតក្នុង​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ជា​ជន​សរសៃប្រសាទ​បានរ​ត់​គេចខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព ឈ្មោះ ព្រំ កិន អាយុ​៥៨​ឆ្នាំ បាន​ប្រើ​កាំបិត​លៀម ដង​ឈើ​វែង​កាប់​ទៅលើ​ជនរងគ្រោះ ជា​ប្ដី​ឈ្មោះ អ៊ុក វណ្ណ​ថា អាយុ​៦៦​ឆ្នាំ ត្រូវរបួស​ចំគ​ល់ក ខាងក្រោយ​បណ្ដាលឱ្យ​ស្លាប់​ភា្ល​មៗ នៅនឹងកន្លែង រីឯ​ប្រពន្ធ​ឈ្មោះ អឿន សុខា អាយុ​៣២​ឆ្នាំ ត្រូវចំ​គល់​ក ខាងឆ្វេង​បណ្ដាលឱ្យ​រយះ​រងរបួស​ធ្ងន់​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ត្រូវបាន​អ្នកស្រុក សង្ស័យថា មាន​ជំងឺសរសៃប្រសាទ និង​មាន​សតិ​មិន​ប្រក្រតី​។ ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់