adverise with khmeread Unnamed %281%29

រថយន្ត​បើក​បុក​ស្ត្រី​ដើរ​ឆ្លងថ្នល់​ស្លាប់​ម្នាក់​, ​របួស​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ និងមនុស្ស​ដើរ​ឆ្លងថ្នល់ នា​ថ្ងៃទី​២៨ ​វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​៦ ​និង​០៥​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​បុរី​កម្មករ​ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤ចន្លោះ​គីឡូ​មែត្រ​លេខ​២០-២១ បណ្ដាលឱ្យស្លាប់​០១​នាក់​ស្រី នៅ​មន្ទីរពេទ្យ របួសស្រាលម្នាក់​​។​

    ប៉ូលិស​បានឱ្យដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​០១​គ្រឿង​ម៉ាក BAW (​ចិន​) ​ពណ៌​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 3B-7331 អ្នក​បើកបរ​​មិន​ស្គាល់ឈ្មោះ​ (​រត់គេចខ្លួន​បាត់​) ដែល​បើកបរ​មកពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (ភ្នំពេញ . ព្រះសីហនុ)។

    លុះដល់​ចំណុច​ខាងលើ​បាន​ទៅបុក​មនុស្ស​ដើរ​ឆ្លងថ្នល់​ម្នាក់​ឈ្មោះ​ ដួង ចន្ទ្រា ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រ​ពាំ​ក្រសាំង​ ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ដែល​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង មុខរបរ​កម្មករ តេ​យ៉ុង​ និង​ឈ្មោះ ​ដួង ម៉ៅ ​ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ​ស្នាក់នៅ​ជាមួយគ្នា​មុខរបរ​កម្មករ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ស្រី​នៅ​មន្ទីរពេទ្យ​របួស, ស្រាលម្នាក់​​។​

    តាម​ការសន្និដ្ឋាន​របស់​ប៉ូលិស​ថា​ករណីនេះ​បណ្ដាលមកពី​អ្នកបើកប​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​នៅ​ទីប្រជុំជន​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ករណីនេះ​មន្ត្រី​ជំនាញ​បានធ្វើការ វាស់វែង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់