adverise with khmeread Unnamed %283%29

បុរស​អ៊ីតាលី​ម្នាក់​គាំងបេះដូង​ស្លាប់

    ព្រះសីហនុ​ ៖ មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​កាលពី​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨ ​វិច្ឆិកា​ ២០១៦ ដែល​ក្រុមគ្រួសារ​អះអាងថា ជនរងគ្រោះ​មាន​ស្ថានភាព​ខ្យល់គរ​ដួល​នៅ​ទីកន្លែង​អាជីវកម្ម​។​

    ប៉ូលិស​និយាយថា​សាកសព​ឈ្មោះ MONTANACALOGERO ភេទ​ប្រុស កើត​ថ្ងៃទី​31.01.1946  សញ្ជាតិ អ៊ី​តា​លី កាន់​លិខិតឆ្លងដែន​លេខ YA 5064263 សុពលភាព​ថ្ងៃទី​ ​11.09.2024 ជា​ម្ចាស់​អាជីវកម្ម​ម៉ាស្សា​ណៃ​យ៍ ស្ថិតនៅ​ក្រុម​១២ ភូមិ​៣​សង្កាត់​លេ​៤ ក្រុងព្រះសីហនុ។​

    សាកសព​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​បើតាម​ការពិនិត្យ​របស់ លោក វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹងថា សាកសព ស្លាប់​ដោយ​ជំងឺ គាំងបេះដូង៕
 

adverise with khmeread

មតិយោបល់