adverise with khmeread 1

​ម្ចាស់​បទ PPAP ធ្វើឱ្យ​អ្នក​នៅ​សិង្ហ​បុរី​ភ្ញាក់ផ្អើល​ជាមួយ​វត្តមាន​សម្តែង​របស់ខ្លួន​

​    ​ម្ចាស់​បទ PPAP បានមក​ម្តង​ទៀតហើយ ប៉ុន្តែ​លើក​នេះ​មិនមែន​លេចមុខ​តាមរយៈ​វីដេអូ​ថ្មី​នោះទេ តែ​បង្ហាញខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​។​

​    ​តារាចម្រៀង Piko-Taro ដែលជា​តារា​កំប្លែង​ផង និង​ជា DJ ឈ្មោះ Daimaou Kosaka បានបង្ហាញ​ខ្លួន​នៅ​កម្មវិធី Anime Festival Asia ដែល​បាន​ប្រារព្វ​ឡើង​នៅ​មជ្ឈមណ្ឌល Suntec Singapore Convention & Exhibition Centre កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា​។ 

​    ​គាត់​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guiness World Record ដោយសារ​បទ​ដ៏​ពេញនិយម Pen-Pineapple-Apple-Pen​។​

​    ​បុរស​វ័យ ៥៣ ឆ្នាំ​រូបនេះ​ទទួលបាន​កំណត់ត្រា​ពិភពលោក​កាលពី​ខែតុលា​ដោយសារ​បទ PPAP ព្រោះ​វា​ជា​បទ​ខ្លី​បំផុត​ដែល​ស្ថិតនៅក្នុង​តារាងបញ្ជី​បទ​ចម្រៀង​អាមេរិក Billboard Hot 100​។​

​    ​Piko-Taro គឺជា​តារាចម្រៀង​ជប៉ុន​ដំបូង​គេ​នៅ​ស្ថិតនៅលើ​តារាង​នេះ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៩០​។​

​    ​វីដេអូ​ចម្រៀង​របស់គាត់​ដែល​បាន​បង្ហោះ​កាលពី​ខែសីហា មកទល់​ឥឡូវ​ទទួលបាន​អ្នក​ចុច​ទស្សនា​ចំនួន ៨៤ លាន​ដង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់