adverise with khmeread Sissoku

លោក Mouricio Pochettino ព្រមានកីឡាករ Moussa Sissoku

          លោក Mauricio Pochettino បាន​ធ្វើ​កា​រ​វាយ​តម្លៃ​លើក​សមត្ថភាព​របស់​កីឡាករដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ Moussa Sissoko បន្ទាប់ពីរយៈ​ពេល​៤​ខែដែល​កីឡាកររូបនេះបានមកចូលរួម​​ជាមួយ​​ក្លឹប Spurs​ ដោយ​គ្រូបង្វឹករូបនេះបាន​ព្រ​មាន​ថា ​​ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន​។

          នៅពេល​សួរនាំទាក់ទងនឹង​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះគ្រូបង្វឹកលោក Pochettino បាន​និយាយថា “​គាត់​នៅឯ​ផ្ទះ​។ គាត់មិនបាននៅទីនេះទេ”។ លោក បាន​បន្តថា “ការ​បាល់ទាត់​មិនមែនដូចជាការ​និយាយអំពី​រឿង​លុយ​ទេគឺនិ​យាយ​អំពី​ការ​លេង​បាន​ល្អ។​ ការបង្ហាញ​នៅលើ​ទីលាន​ហ្វឹក​ហាត់​អ្នក​ធ្វើ​បាន​ល្អ​ជាង​មិត្តរួម​ក្រុម​។ អ្នក​ស័ក្តិសម​នឹងចូល​រួម​ឬអត់។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត​ ហើយ​ខ្ញុំ​ជឿថា កីឡាករ​ដែល​បាន​ចាប់ផ្តើម​និង​កីឡាករ​ដែល​អង្គុយ​មើល​ស័ក្តិសម​នឹង​ចូល​រួម​ឬក៏អត់”។

          Sissoku ត្រូវបានផ្ទេរមកពីក្លឹប Newcastle ក្នុងតម្លៃ៣០លានផោននៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវកាល​ទិញដូរ​កីឡាករ ប៉ុន្តែ​កីឡាករ​រូបនេះ​ហាក់ដូចជាគ្មាន​ប្រ​សិទ្ធិភាព។ កាលពីខែ​កញ្ញា​ Sissoku ត្រូវ​បាន​ញាំញី​ដោយសារ​បញ្ហា​របួស​​ ហើយ​ខក ខាន​បី​ប្រកួត​នៅ​ពេល​គូប្រកួត​ឲ្យ​កែង​​កាល​ពី​ខែ​តុលា។ Sissiku លេង​បាន​តែ​៥​ប្រកួត​ប៉ណ្ណោះ ហើយ​មិនទាន់​រក​បាន​គ្រាប់បាល់​នៅឡើយ​ទេ៕

adverise with khmeread

មតិយោបល់