adverise with khmeread 123123123

ទំនាស់កាប់បុរសម្នាក់របួសធ្ងន់ ឃាត់ខ្លួន២នាក់

     តាកែវ ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​មករា​នេះ នៅ​ចំណុច​ភូមិ​ម្រុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បន្ទាប់ពី​បាន​ប្រើ​ហិង្សា​វាយ​និង​ចាក់​នឹង​កាំបិត​លើ​បុរស​ម្នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​នៅ​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦​មករា​២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់​គឺ​ឈ្មោះ​ឈ្មោះ ប៉ាង សំភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ  និង​ឈ្មោះ សោ រ៉ាង​ហៅ​ដាក​ភេទ​ប្រុស​អាយុ​38​ឆ្នាំ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​វ៉ៃ និង​ចាក់​នឹង​កាំបិត​ទៅលើ​ជន​​រងគ្រោះ ឈ្មោះ​មុត វណ្ណ​ដេ​ត​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​អំពិល​ឃុំ​តា​ភេ​ម ជាមួយគ្នា​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ  ។​

   ក្នុងករណីនេះ​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​១៧​មករា​នេះ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់