adverise with khmeread Bastian

Man Utd មានគម្រោងកោះហៅ Schweinsteiger មកវិញបន្ទាប់ពីមានកីឡាកររបួសច្រើន

          ខណ:ពេលដែលកីឡាករ Marouane Fellaini និង​ Paul Pogba កំពុង​ជាប់​បម្រាម​ ចំណែក​ Michael Carrick ត្រូវ​គេជឿថា កំពុង​មាន​បញ្ហា​របួស កី​ឡាករ Bastian Schweinsteiger អាចនឹងបង្ហាញ​មុខជាថ្មី​ជាមួយ​ក្រុម​ Man Utd នៅ​ពេល​ពួកគេ​ប្រកួត​ជាមួយ​ក្រុម​​ West Ham ក្នុងក្របខណ្ឌ​ EFL Cup។

          អតីត​កីឡាករ Bayern Munich រូបនេះត្រូវបានលោក Jose Mourinho ​បញ្ឈរជើង​ ប៉ុន្តែបន្ទាប់ពីមាន​បញ្ហាកីឡាកររបួស​និង​ការជាប់ពិន័យ​ ធ្វើ​ឲ្យ​គ្រូ​បង្វឹករូបនេះ​បង្ខំចិត្ត​កោះ​ហៅ​កីឡាករ​រូបនេះ​ឲ្យត្រឡប់មក​ចូល​រួមវិញ​។

          លោក Mourinho បានអវត្តមាន​ពី​សន្និសីទកាសែត​ក្រោយ​ការ​ប្រកួត​ បន្ទាប់ពី​ត្រូវ​បាន​អាជ្ញា​កណ្តាល​បណ្តេញ​ចេញ​ដោយសារតែបញ្វេញប្រតិកម្ម​ហើយជំនួយ​ការលោក Rui Faria បាន​ចេញ​មុខ​មក​ជំនួស​។

          លោក Faria បាន​និយាយថា “​​ Pogba ទទួលកាត​លឿងនៅក្នុងស្ថានភាព​មួយដែល​យើង​សមនឹងទទួល​បាន​បាល់​ហ្វ្រីឃីក។ Pogba នឹង អវត្តមានក្នុង​ការ​ប្រកួត​ League Cup ខ្ញុំគិត​ថាគ្រប់គ្នា​ដឹងពីការ​ខកចិត្ត​របស់​លោក Mourinho”៕

adverise with khmeread

មតិយោបល់