adverise with khmeread Untitled 1

អ្នក​ចូលចិត្ត​ឱប​ឆ្មា គួរតែ​ប្រយ័ត្ន​! អ្នកវិទ្យាសាស្ត្រ​រកឃើញ​ប៉ារ៉ាស៊ីត​គ្រោះ​ថ្នាក់លើ​ខ្លួន​របស់​វា​

    ​មនុស្ស​ប្រមាណ​ជា ៥០ ភាគរយ​នៅលើ​ពិភពលោក​គឺ​ឆ្លង​ប៉ារ៉ាស៊ីត​របស់​ឆ្មា​ដោយ​គេ​ហៅ​ប៉ារ៉ាស៊ីត​នោះ​ថា "Toxoplasma gondii" ហើយ​នៅ​កន្លែង​មួយចំនួន​លើ​ពិភពលោក មានឱកាស​ឆ្លង​ប៉ារ៉ាស៊ីត​នេះ​រហូត​ទៅដល់ ៩៥ ភាគរយ​។​

​    ​ដរាបណា អ្នក​មិន​ធ្វើតេស្ដ​រក​ប៉ារ៉ាស៊ីត​នេះ​ទេ អ្នកនឹង​គ្មាន​ផ្លូវ​ដឹងថា​អ្នក​ឆ្លង​ប៉ារ៉ាស៊ីត​នេះនោះ​ឡើយ ប៉ុន្ដែ​វា​ផ្សាភ្ជាប់​ទៅនឹង​ជំងឺផ្លូវចិត្ត​មួយចំនួន​ដូចជា ជំងឺ​វិកលចរិត និង​ជំងឺ​បាយ​ប៉ូ​ឡា (Bipolar)​។​

​    ​ពិតណាស់ ប៉ារ៉ាស៊ីត Toxoplasma គឺមាន​គ្រប់​ទីកន្លែង ខណៈដែល​គណៈវិនិច្ឆ័យ​នៅតែ​ស្វែងរក​ថា​តើ​វា​រំខាន​ដល់​សតិ​របស់​យើង​កម្រិតណា​។ ហើយ​អ្នកវិទ្យាសាស្ត្រ​ទីបំផុត​បាន​រកឃើញ​មូល​ហេតុដែល​ប៉ារ៉ាស៊ីត​នេះ​ពូកែ​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​។​

​    ​Toxoplasma គឺជា​ប៉ារ៉ាស៊ីត​របស់​សត្វ​ឆ្មា​មួយ​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ​មួយ​ហៅថា Toxoplasmosis ជា​ជំងឺ​ដែល​មិន​លេចចេញ​រោគ​ស​ញ្ញ​លើ​មនុស្ស​មាន​សុខ​ភាពល្អ​ទេ​។ ប៉ុន្ដែ​វា​អាច​នាំឱ្យ​កើត​ជំងឺ​ផ្សេងទៀត​ចំពោះ​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​ជាដើម​។​

​    ​យោងតាម​ការស្រាវជ្រាវ​របស់លោក Mohamed-Ali Hakimi មកពី​វិទ្យាស្ថាន Institute of Advances Bioscience ប្រទេស​បារាំង បាន​រកឃើញ​ប្រូតេអ៊ីន​សម្ងាត់​មួយ​របស់​ប៉ារ៉ាស៊ីត Toxoplasma ហៅថា GRA24​។ ប្រូតេអ៊ីន​នេះ​រារាំង​រាងកាយ​របស់​ម​នុស្ស​ពី​ការឆ្លើយតប​ទៅនឹង​ជំងឺ​រលាក ដែល​វា​ជាហេតុ​ធ្វើឱ្យ​ជំងឺ​រលាក​ឈានទៅរក​កម្រិត​គ្រោះថ្នាក់ ទើប​លេចចេញ​រោគសញ្ញា​។​

​    ​នេះ​បានន័យថា​ប៉ារ៉ាស៊ីត Toxoplasma នឹង​គ្រប់គ្រង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ដូច្នេះ​មិន​ថា​អ្នក​កើត​អ្វី​ឈឺ​អ្វី​ទេ អ្នកនឹង​មិនដឹង​នោះឡើយ​រហូតដល់​ជំងឺ​នោះ​ឈានទៅដល់​ចំណុច​គ្រោះថ្នាក់ ហើយ​វា​វាយលុក​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ទាំងស្រុង ទើប​ដឹងថា​ខ្លួន​យើង​ធ្លាក់ខ្លួន​ឈឺ​។​

​    ​យើង​ចិញ្ចឹម​ឆ្មា ហើយ​ស្រឡាញ់​ឆ្មា ហើយ​អ្នក​ក៏​នឹង​ទទួលបាន​ប៉ារ៉ាស៊ីត​មួយ​នេះដែរ​៕

ប្រភព៖ឞរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់