adverise with khmeread 0

​ផែនទី​បង្ហាញថា​ប្រទេស​ណា​ពូកែ​ធ្វើ​អ្វីខ្លះ​បានចេញ​មកហើយ​! ហុង​គ្រី​ជា​ប្រទេស​ពូកែ​ខាង​ផលិត​តារា​ថត​រឿង​សិច​

​    ​រាល់​ប្រទេស​ទាំងអស់​ច្បាស់​ជាមាន​ភាពប៉ិនប្រសព្វ​ខាង​អ្វីមួយ​។​

​    ​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវបាន​គេ​ល្បីរ​ន្ធឺ​ចំពោះ​កីឡាករ​បាល់ទាត់​របស់​ពួកគេ ហើយ​ប្រទេស​អាល្លឺម៉ង់​គឺ​ស្រា​បៀរ​។ ប៉ុន្តែ​ចុះ​ទីកន្លែង​ដូចជា​ប្រទេស Suriname និង​ប៉ា​ពួ​ញូ​ហ្គី​ណេ​?

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វេ​ប​សាយ Information is Beautiful បាន​ប្រមូល​ព័ត៌មាន​ពី​ស្ថាប័ន​ជាច្រើន​ដោយ​រួមបញ្ចូល​ទាំង​ទីភ្នាក់ងារ CIA ធនាគារពិភពលោក ទីភ្នាក់ងារសារព័ត៌មាន Reuters និង​ទស្សនាវដ្ដី Forbes ដើម្បី​ឆ្លើយ​នូវ​សំណួរ​នេះ​។​

​    ​បន្ទាប់មក​ពួកគេ​បាន​បែងចែក​ព័ត៌មាន​ទៅជា ៩ ប្រភេទ​ដោយមាន ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​, ចិត្ត​វិទ្យា​, បរិស្ថានវិទ្យា​, សិល្បៈ​ច្នៃ​អាហារ​, សេដ្ឋកិច្ច​, សុជីវធម៌​, មនុស្សជាតិ​, បច្ចេកវិជ្ជា និង ភាព​អាសគ្រាម​។​

​    ​* ខាងក្រោម​នេះ​គឺជា​ផែនទី​ដែល​បាន​ពី​លទ្ធផល​របស់​ពួកគេ​៖

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ចក្រភព​អង់គ្លេស​ផលិត​មហាសេដ្ឋី​ពាន់​លាន​ច្រើនជាងគេ ហើយ​សហរដ្ឋអាមេរិក​មាន​អ៊ីមែល​អត់​បានការ​ច្រើនជាងគេ​។​

​    ​ប្រទេស​ចិន​មាន​អ្នកកាសែត​ជាប់គុក​ច្រើនជាងគេ ខណៈ​ប្រទេស​តួ​ក​គី​មានការ​ត្រួតពិនិត្យ​លើ Twitter ច្រើនជាងគេ​បំផុត​និង​ប្រទេស​ប៉ា​គី​ស្ថាន​មាន​អ្នក​ចុច​ទស្សនា​រឿង​សិច​ខ្ទើយ​បុរស​ច្រើនជាងគេ​។​

​    ​ប្រទេសរ​វ៉ាន់ដា​មាន​សមាជិកសភា​ជា​ស្ត្រី​ច្រើនជាងគេ ស្របពេល​ប្រទេស​ហ្សំ​ប៊ី​មាន​សហគ្រិន​នារី​ច្រើនជាងគេ និង​ប្រទេស​តង់​ហ្សា​នី​មានកម្ម​ការិនី​ច្រើនជាងគេ​។​

​    ​បើ​យោងតាម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ប្រទេស​ខ្លះ​បាន​ចំហ​ចោល​គឺ​ដោយសារ​គ្មាន​កន្លែង​សរសេរ និង​ខ្វះ​ព័ត៌មាន​។ 

​    ​ចុងក្រោយ ប្រទេស​ដែល​គេ​ចាប់អារម្មណ៍​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​គឺ​ហុង​គ្រី សម្បូរ​តារា​ថត​រឿង​សិច​ច្រើនជាងគេ​៕

​    ​* ផែនទី​កាលពី​ឆ្នាំ ២០១០

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់