adverise with khmeread Untitled 1

នេះ​ទើប​គេ​ហៅ​ទេពធីតា​លើ​មេឃ​! ហ្វូង​តារា​បង្ហាញ​ម៉ូត​លំដាប់​ពិភពលោក​ធ្វើដំណើរ​ពី​អាមេរិក​មក​ទីក្រុង​ប៉ារីស​

    ​ក្រុម​ទេពធីតា​របស់​ក្រុមហ៊ុន​ផលិត​អាវទ្រនាប់​ស្ត្រី​ដ៏​ល្បី Victoria's Secret មិនអាច​លាក់​ជិត​ពី​ភាព​រំភើប​ក្រៃលែង​របស់ខ្លួន​បានឡើយ ខណៈដែល​ពួកនាង​បាន​កំពុងធ្វើដំណើរ​លើ​យន្តហោះ​ឆ្ពោះទៅ​ទីក្រុង​ប៉ារីស​សម្រាប់​ការដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ពុធ​។​

​    ​នៅលើ​ផេ​ករ​បស់​ក្រុមហ៊ុន​លក់​អាវទ្រនាប់​ដ៏​ល្បី​មួយ​នេះ​បាន​បង្ហោះ​វីដេអូ​របស់​ទេពធីតា​សម្រស់​ទាំងនោះ​ហោះហើរ​នៅលើ​យន្តហោះ​កាលពី​ថ្ងៃ​ចន្ទ ហើយ​តារា​បង្ហាញ​ម៉ូត​ដ៏​មានសំណាង​ទាំងនេះ​បាននាំគ្នា​អបអរ​ជាមួយគ្នា​ខាងក្នុង​យន្តហោះ​ក្នុង​ឈុត​អាវយឺត​ពណ៌​ផ្កាឈូក និង​ខោ​ខូវប៊យ​ស្បែក​ត្រៀមខ្លួន​រួចរាល់​ទៅ​ប្រទេស​បារាំង​។​

​    ​ដោយឡែក​តារា​បង្ហាញ​ម៉ូត​ដ៏​ល្បីឈ្មោះ​នាង Lily Aldridge និង​នាង Alessandra Ambrosio ដែល​អ្នក​ទាំងពីរ​ត្រូវបាន​គេ​ស្គាល់​ថា​ជា Martha Hunt ដោយ​អ្នក​ទាំងពីរ​នឹង​ដើរ​បង្ហាញ​ម៉ូត​អស់​រយៈពេល ៣ ឆ្នាំ ក៏ត្រូវ​បាន​គេ​ឃើញ​អង្គុយ​ពីក្រោយ​យន្តហោះ​នោះ​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់