adverise with khmeread 1

ឪពុកម្តាយ​ណា​ដាច់ចិត្ត​ឱ្យ​កូន​ស្លាប់​! ក្មេង​អាយុ ១ ខួប ដែល​គ្រូពេទ្យ​ចង់​ដក​ឧបករណ៍​សង្គ្រោះ​ព្រោះ​អស់​លទ្ធភាព​ព្យាបាល ស្រាប់​ដឹងខ្លួន​ឡើងវិញ ក្រោយ​ឪពុកម្តាយ​តវ៉ា​ឱ្យ​ពេទ្យ​បន្ត​ព្យាបាល​នាង​ល្បី​ពេញ​បណ្តាញ​សង្គម​

    ​ខាងក្រោម​នេះ​គឺជា​រឿង​អព្ភូតហេតុ​មួយ​ដែល​ក្មេង​តូច​ម្នាក់​បាន​ភ្ញាក់​ដឹងខ្លួន ខណៈ​ក្រុមគ្រូពេទ្យ​ត្រៀម​បិទ​ម៉ាស៊ីន​ទ្រទ្រង់​ជីវិត​របស់​នាង​។​

​    ​ដោយបាន​សម្រាក​នៅ​មន្ទីរពេទ្យ​កាលពី​ខែកញ្ញា ក្មេងស្រី​អាយុ​មួយឆ្នាំ​ឈ្មោះ Marwa បាន​ស្ថិតក្នុង​ស្ថានភាព​សន្លប់​ស្តូកស្តឹង បន្ទាប់ពី​នាង​ឆ្លង​វីរុស​មួយ ដែល​បណ្តាលឱ្យ​នាង​មាន​ជំងឺ​ទាក់ទង​សរសៃប្រសាទ​។​

​    ​ដោយ​ប្រឆាំងនឹង​បំណង​របស់​ឪពុកម្តាយ ក្រុមគ្រូពេទ្យ​ចង់​ផ្តាច់​ឧបករណ៍​ដែល​បាន​រក្សា​ក្មេងស្រី​ឱ្យនៅ​រស់​។​

​    ​ឪពុកម្តាយ​ដែល​មកពី​ប្រទេស​អាល់​ហ្សេ​រី បានចាប់ផ្តើម​ដាក់​ញត្តិ​តាម Facebook មួយ​ដែលមាន​ប្រធានបទ "​មិនអាច​គ្មាន Marwa របស់ខ្ញុំ​បានឡើយ​" ដើម្បី​រៃអង្គាសប្រាក់​ដើម្បី​តទល់​នឹង​ការសម្រេចចិត្ត​របស់​គ្រូពេទ្យ​។​

​    ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ជាមួយ​ហត្ថលេខា​ជាង ៧០.០០០ តុលាការ​បានសម្រេច​អនុគ្រោះ​ឱ្យ​បន្ត​ការ​មើលថែ​នៅ​មន្ទីរពេទ្យ La Timone ទីក្រុង Marseille រយៈពេល​ពីរ​ខែ​។​

​    ​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​ទ​ទួ​ច​ថា ពួកគេ​នឹង​ព្យាយាម​បិទ​ម៉ាស៊ីន​ដកដង្ហើម​សិប្បនិម្មិត ដោយ​ប្រកែក​ថា កុមារី Marwa នឹងមិន​អាច​ដើរ ញ៉ាំ ឬ​ដកដង្ហើម​ដោយ​ខ្លួនឯង​ទេ​។​

​    ​ទោះយ៉ាងណា ក្រោយ​ការទទូច​នេះ ១០ ថ្ងៃ​ក្រោយមក​នាង​ក៏​ក្រោក​ពី​សន្លប់​វិញ​។​

​    ​វីដេអូ​ដ៏​គួរឱ្យ​រំភើបចិត្ត​មួយ​នេះ​ត្រូវបាន​ចែករំលែក​លើ Facebook ដោយ​ឪពុក​របស់​ក្មេងស្រី បង្ហាញ​នាង​បាន​ប្រតិកម្ម​នឹង​សំឡេង​របស់គាត់ ហើយ​ថែមទាំង​ញញឹម​ទៀតផង​។​

​    ​គាត់​បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ថា "​ការព្យាបាល​របស់​នាង​បាន​បន្តធ្វើ យើង​មើលឃើញ​ការ​ធូរស្បើយ​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ​។ វា​ពិតជា​ផ្តល់​ក្តីសង្ឃឹម​ខ្ពស់​ដល់​យើង​ណាស់​។ នៅពេល​ខ្ញុំ​និយាយ​ទៅកាន់​នាង នាង​ឮ​សំឡេង​របស់ខ្ញុំ នាង​ប្រតិកម្ម ជួនកាល​នាង​ញញឹម​ទៀតផង​"៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់