adverise with khmeread Teache

តុលាការផ្តន្ទាទោសជំនួយការគ្រូបង្រៀនម្នាក់ឲ្យជាប់ពន្ធនាគារជាង២ឆ្នាំដោយសារប្រព្រឹត្តសកម្មភាពសិចលើកូនសិស្ស

          តុលា​ការ​បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​មាន​ប្តីនិង​ជា​ជំនួយ​ការ​គ្រូបង្រៀន​​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ជាងពីរ​ឆ្នាំ​ ដោយ​សារតែ​ប្រព្រឹត្ត​សកម្មភាព​សិច​លើ​សិស្ស​ប្រុស​ជំទង់ម្នាក់​នៅលើ​យន្ត​ហោះ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​របស់​សាលា។

          Jill Medrum Jones វ័យ​៣៧​ឆ្នាំ​ ក៏​បាន​លូកលាន់​ធ្វើ​ឲ្យ​ក្មេង​ប្រុស​វ័យ​១៥​ឆ្នាំ​ម្នាក់មាន​សម្រើ​ប​អំឡុង​ពេល​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​ បន្ទាប់ពី​តណ្ហាឡើង។

          ស្ត្រីកូនពីរ​រូបនេះ​បានជួប​ជាមួយ​កូនសិស្ស​ម្នាក់នេះនៅ​សាលាមធ្យម​សិ​ក្សា​​នៅ Warwickshire ទីដែល​នាង​ជាជំនួយ​កា​រ​គ្រូ​បង្រៀន​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​និង​មនុស្សសាស្ត្រ។

          តុលាការបាន​លើក​ឡើង​ថា អ្នកទាំង​ពីរ​ចាប់ផ្តើម​ស្និទ្ធ​ស្នាល​ អំឡុង​ដំណើរ​កម្សាន្ត​របស់សាលា​កាល​ពី​ឆ្នាំ​មុន ហើយ​ចាប់ផ្តើម​ដើរលេង​ជាមួយគ្នា៕

adverise with khmeread

មតិយោបល់