adverise with khmeread Unnamed %281%29

អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ​ជាង​៣០០​នាក់​ប្រកួត​ដណ្តើមពាន​រង្វាន់​ Korean Ambassadors 2016

    ភ្នំពេញ ៖ កីឡាករ កីឡាការិនី​ចំនួន ​៣៥៤ ​នាក់ បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​តេ​ក្វាន់​ដូ Korean Ambassadors Cup 2016 នៅ​មជ្ឈមណ្ឌល​កីឡា​តេ​ក្វាន់​ដូ​ប៊ូ​យ៉ុង​ខ្មែរ នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​បានបញ្ចប់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។​

    លោក​ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់លោក Oh Kyun-Deck ប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក​, លោក Kim Won Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា និង​លោកគ្រូ Choi Yong Sok ដែល​បាន​ជួយ​ឱ្យ​តេ​ក្វាន់​ដូ​កម្ពុជា នាពេល​កន្លងមក ហើយ​ថែមទាំង​បាន​លើក​កម្ពុ​ស​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​អន្តរជាតិ​ផងដែរ​។​

    ជាមួយគ្នានេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​សុំ​ដល់​ព្រះករុណា​សម្តេចព្រះ​បរមនាថ​នរោត្តម សីហមុនី ដើម្បី​ព្រះ​ទាន​គ្រឿង​កិត្តិយស​ថ្នាក់​មហា​សិរី​វឌ្ឍន៍​ជូន​ដល់​លោក Oh Kyun-Deck និង​លោកគ្រូ Choi Yong Sok ផងដែរ ដែល​បាន​បំពាក់​រួចហើយ ក្នុង​ពិធី​បិទ​ការប្រកួត​នោះ​។​

    ព្រឹត្តិការណ៍​កីឡា​តេ​ក្វាន់​ដូ Korean Ambassador Cup 2016 មាន​ក្លឹប​ចូលរួម​ចំនួន​ ២៧ ដោយមាន​កីឡាករ កីឡាការិនី​ចំនួន ៣៥៤​ នាក់ ស្រី​ ៩៨ ​នាក់ ហើយ​តាមរយៈ​ការប្រកួត​នៅលើ​វិញ្ញាសា​ប្រយុទ្ធ​ចំនួន ២៣ និង​សម្តែង​មេគុណ​ចំនួន ​៦​។ 

    ជា​លទ្ធផល ក្លឹប​មិត្តភាព​ទទួលបាន​ចំណាត់ថ្នាក់​លេខ ​១ គឺ​មេដាយមាស ៥ ប្រាក់​៣ និង​សំរឹទ្ធ ៧ ខណៈ​ចំណាត់ថ្នាក់​លេខ ២ ក្លិប Freedom មេដាយមាស ២ ប្រាក់​៣ និង​សំរឹទ្ធ​៥ ហើយ​លេខ​៣​ក្លឹប​បូរី ១០០​ខ្នង ឈ្នះ​បាន​មេដាយមាស ២ ប្រាក់​១ និង​សំរឹទ្ធ​៤​។​

    សូមបញ្ជាក់ថា លោក ឆ​យ យ៉ុង​សុខ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​តេ​ក្វាន់​ដូ​កម្ពុជា និង​លោក Oh Kyun-Deck ប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក ដែល​ហៅ​កាត់​ថា ជា​អ្នកទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សិរី​វឌ្ឍន៍​នេះ​ព្រោះ​អ្នកជំនាញ​ទាំង​២​នេះ បាន​ជួយ​តេ​ក្វាន់​ដូ​កម្ពុជា​ឱ្យ​មានឈ្មោះ​ល្បី​នៅលើ​ពិភពលោក​នោះ ជាពិសេស​លោកគ្រូ ឆ​យ យ៉ុង​សុក បានមក​បង្ហាត់​តេ​ក្វាន់​ដូ​នៅ​កម្ពុជា​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ​៕

adverise with khmeread

មតិយោបល់