adverise with khmeread Unnamed %282%29

ក្រុម SUCCESSFUL គ្រង​ម្ចាស់​ជើងឯក​កីឡា​អេឡិចត្រូនិក ឆ្នាំ​២០១៦

    ភ្នំពេញ ៖ ការប្រកួត​កីឡា​អេឡិចត្រូនិក E-Sport ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៦ ជុំ​ផ្តាច់ព្រ័ត្រ បាន បញ្ចប់​ហើយ​កាលពី​ល្ងាចម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា បន្ទាប់ពី​សម្រិត សម្រាំង​បាន​ម្ចាស់​ជ័យលាភី​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​រួចរាល់​ហើយ​នោះ​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និ​ចក​ម្ព​ជា​បាន​អញ្ជើញ​ចូលរួម និង​ប្រគល់​រង្វាន់​ដល់​ជ័យលាភី​។​

    ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៦​នេះ ជុំ​ផ្តាច់ព្រ័ត្រ​នេះ មាន​ក្រុម​ចំនួន​១៦​។​ការប្រកួត​នេះ​មិន​ត្រឹម តែ​ប្រកួត​ដើម្បី​ស្វែងរក​ជើងឯក​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ស្វែងរក​ក្រុម​ជើងឯក​ផងដែរ សម្រាប់ តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ជើងឯក​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ឆ្នាំ​២០១៧​ខាងមុខនេះ ផងដែរ​។​

    ១​ប្រកួត​ចុងក្រោយ គឺ​ក្រុម SUCCESSFUL ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម NEVER CARE ដែល ក្រុម SUCCESSFUL បាន​យកឈ្នះ​ក្រុម NEVER CARE​ក្នុង​ពិន្ទុ ៧​ទល់​៤ យ៉ាង​ស្វិតស្វាញ​បំផុត​។​

    ក្រុម SUCCESSFUL ដែល​ដណ្ដើមបាន​ឋានៈ​ជា​ក្រុម​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៦​នេះ ទទួលបាន​ពាន ១ អមដោយ​ប្រាក់រង្វាន់​ចំនួន ៨​លាន​រៀល ហើយក៏​ក្លាយជា​ក្រុម​ត្រៀម​ចេញទៅ​ប្រកួត​ដណ្ដើម​ជើងឯក​អន្តរជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧​ដែរ​។​

    ចំណែកឯ​ក្រុម​ជើងឯក​រង NEVER CARE ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៤​លាន​រៀល និង​ក្រុម​ចំណាត់ ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុម WILL SHOW YOU3​មាន​ប្រាក់រង្វាន់ ៦០​ម៉ឺន​រៀល​៕​

adverise with khmeread

មតិយោបល់