adverise with khmeread 0

​ធ្លាក់​យន្តហោះ​ដែល​ដឹក​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល Chapecoense មក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Copa Sudamericana ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី​

    ​មន្ត្រីប៉ូលិស​និយាយថា យន្តហោះ​មួយគ្រឿង​ដែល​ដឹក​មនុស្ស​ចំនួន ៨១ នាក់ ដោយ​រួមបញ្ចូល​ទាំង​ក្រុមបាល់ទាត់​កំពូល​ប្រេ​ស៊ី​ល​មួយ បាន​ធ្លាក់​ខណៈ​កំពុង​ឆ្ពោះទៅ​ទីក្រុង Medellin ប្រទេស​កូ​ឡុំ​ប៊ី​។​

​    ​របាយការណ៍​និយាយថា មនុស្ស​ចំនួន ៦ នាក់​បាន​រួច​ផុតពី​គ្រោះថ្នាក់​។ យោងតាម​ការរាយការណ៍​ឱ្យដឹងថា យន្តហោះ​នេះ​មាន​បញ្ហា​អគ្គិសនី​។​

​    ​មន្ត្រី​នៅ​ព្រលានយន្តហោះ​បាន​និយាយថា យន្តហោះ​ជួល​មួយគ្រឿង​នេះ ដែល​ហោះ​ពី​ប្រទេស​បូ​លី​វី បាន​ដឹក​ក្រុម​កីឡាករ​បាល់ទាត់​ក្រុម Chapecoense​។​

​    ​ក្រុម​នេះ​ត្រៀម​ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​លំដាប់​ទី​ពីរ​នៅ​អាមេរិក​ខាងត្បូង Copa Sudamericana ជាមួយ​ក្រុម Atletico Nacional​។ វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទីមួយ​នឹងត្រូវ​ទាត់​នៅ​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ​ឥឡូវ​ការប្រកួត​ត្រូវបាន​ពន្យារពេល​។​

​    ​របាយការណ៍​និយាយថា យន្តហោះ British Aerospace 146 ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​បូ​លី​វី Lamia និង​ដឹក​អ្នកដំណើរ​ចំនួន ៧២ នាក់ និង​បុគ្គលិក​ចំនួន ៩ នាក់ បាន​ធ្លា​ក់នៅ​តំបន់ភ្នំ​ក្រៅ​ទីក្រុង​មុននឹង​ចូល​កណ្តាល​អា​ធ្រា​ត្រ ម៉ោង​ក្នុង​តំបន់​។​

​    ​ទោះយ៉ាងណា ពុំមាន​ផ្សែងហុយ​ចេញពី​ការធ្លាក់​យន្តហោះ​នេះ​ទេ ដែល​នេះ​បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​សង្គ្រោះ​ថា នឹងមាន​អ្នក​រួច​រស់​ជីវិត​បន្ថែ​ម​ទៀត​៕

ប្រភព៖ BBC

adverise with khmeread

មតិយោបល់