adverise with khmeread Untitled 1

របៀប​មើល​លេខ​កូដ iPhone ថា​តើ​ផលិត​នៅ​ប្រទេស​ណា​! ក្រោយ​ដឹង​លេខ​កូដ​ហើយ​សូម​ឈប់​ចាញ់បោក​តែម​ផលិត​គុណភាព​ល្អ​ទៀត​ទៅ​

    ​វា​អាចជា​ការឱ្យ​តម្លៃ​មួយ​សម្រាប់ iPhone របស់​អ្នក​ថា​តើ​វា​មាន​ប្រភព​មកពី​ប្រទេស​ណា​។ ភាគច្រើន​អ្នកទិញ​ទូរស័ព្ទ iPhone មុននឹង​ជ្រើសរើស​តែង​ឆែក​មើល​លេខ​កូដ ២​ខ្ទង់​ខាងក្រោយ​នៃ​លេខ​ម៉ូ​ដែល​ដើម្បី​មើលថា​តើ​មកពី​ប្រទេស​ណា​។ ការអង្កេត​ឃើញថា​អ្នកប្រើប្រាស់​ភាគច្រើន​តែង​ចង់បាន​លេខ​កូដ LL ដែល​សម្គាល់​មកពី​អាមេរិក ព្រោះ​គេ​ឱ្យ​តម្លៃ​ទៅលើ​គុណភាព​អេក្រង់​ល្អ និង​លក់​វិញ​បាន​តម្លៃ​ថ្លែ​ជាង​ម៉ូ​ដែល​ផលិត​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​។ 

​    ​តាម​បទពិសោធន៍​អ្នក​ប្រើ iPhone ជាច្រើន​ស៊េរី​កន្លងមក​ប្រហែល​យល់ដឹង​ត្រង់ចំណុច​នេះ​រួចមកហើយ តែ​ប្រហែល​ជាមាន​អ្នកប្រើប្រាស់​មួយចំនួនទៀត​មិនទាន់​យល់ដឹង​ច្បាស់​នៅឡើយ​។ ដូច្នេះ​អត្ថបទ​នេះ​នឹង​លើកយក​ពី​របៀប​មើលថា​តើ iPhone របស់​អ្នក​មកពី​ប្រទេស​ណា​?

​    ​ឧទាហរណ៍ MB123XX/A ឬ MC123XX/A គឺ ជា​លេខ​កូដ iPhone ហើយ XX គឺជា​លេខ​សម្គាល់​ប្រទេស​។ ដើម្បី​ឆែក​លេខ​ម៉ូ​ដែល​សូម​ចូលទៅ Settings => General => About រួច​ផ្ទៀងផ្ទាត់​លេខ​សំគាល់​ប្រទេស​ចំនួន ១ និង ២​ខ្ទង់​ចុងក្រោយ​នៃ​ម៉ូ​ដែល​ឧបករណ៍ (iPhone, iPad, iPod) ដូចខាងលើ​។ 

​    ​ប្រសិនបើ​លេខ​កូដ MD656LL/A បែបនេះ មានន័យថា iPhone នេះ​គឺ​នាំ​ចេញពី​សហរដ្ឋអាមេរិក​ហើយ​។​

​    ​យ៉ាងណាមិញ លេខ​កូដ​ទាំងនេះ​បង្ហាញថា​វា​មកពី​ប្រទេស​អាមេរិក​ក៏ពិតមែន ធាតុពិត​ឧបករណ៍​ទាំងអស់​ផលិត​នៅ​ប្រទេស​ចិន​ឯណោះ​ទេ​។ ចិន​រ៉ាប់រង​ក្នុង​ការផលិត​ឧបករណ៍​របស់​ក្រុមហ៊ុន Apple ដើម្បី​នាំចេញ​ទៅ​បណ្ដាល​ប្រទេស​ផ្សេងៗ​ទៀត​ក៏ដូចជា​អាមេរិក​ផងដែរ​។ កត្តា​ដែល Apple ធ្វើបែបនេះ ដោយសារ​អាមេរិក​មិនមាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ជួល​បុគ្គលិក​ជំនាញ​ដើម្បី​មក​ធ្វើការ​នោះទេ ខណៈដែល​ចិន​មាន​បុគ្គលិក​ជំនាញ​ផ្នែក​មេកា​និក សរសេរ​កម្មវិធី និង​កម្លាំង​កម្មករ​ច្រើនជាង​អាមេរិក​ឆ្ងាយ​ណាស់​។​

​    ​ដូច្នេះ​ប្រសិនបើ​អ្នក​ចង់បាន​ទូរស័ព្ទដៃ​ដែលមាន​កន្ទុយ​អក្សរ LL ឬ SP ឬ TH ក៏ដោយ​ទូរស័ព្ទ​ទាំងអស់​យកមក​ពី​ចិន​ដដែល​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់