adverise with khmeread Unnamed

វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ស្ត្រី​កីឡាវាយកូនឃ្លីលើតុ​បញ្ចប់​ការសិក្សា​

    ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អាជ្ញាកណ្ដាល​ស្ត្រី និង​ការរៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​បានប្រកាស បិទ​ជា​ផ្លូវការ​ហើយ កាលពី​ម្សិលមិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា បន្ទាប់ពី​ដំណើរការ អស់​រយៈពេល​ពេញ​១​សប្តាហ៍​រួចហើយនោះ​។​

    លោក​ឧកញ៉ា រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​ចាត់ទុកថា​នេះ​ជាវ​គ្គ​សំខាន់ មួយ ដែល​ធ្វើ​ឲ្យ​សិក្ខាកាម​ទាំងអស់​យល់ដឹង​ពីរ​ពើប​រៀបចំ​ការប្រកួត​ក្នុង​វិស័យ​កីឡាវាយកូនឃ្លីលើតុ ហើយ​ជា​ជំហាន​មួយ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ាន ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ​។ 

    លោក​ឧកញ៉ា​សូមឱ្យ​សិក្ខាកាម ដែលជា​គ្រូបង្វឹក​ទាំងអស់ ត្រូវយក​ចំណេះដឹង​ទាំងអស់នេះ ដែល​គ្រូឧទ្ទេស​ប្រចាំ​វគ្គ​ផ្តល់​ឲ្យ យកទៅអនុវត្ត និង​រួមចំណែក​អភិវឌ្ឍ​វិស័យ កីឡាវាយកូនឃ្លីលើតុ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

    លោកស្រី Cindy Leung គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សញ្ជាតិ​ចិន​ហុងកុង មកពី​សហព័ន្ធ​អន្តរជាតិ មាន​ប្រ សាសន៍​ដែរ​ថា ថ្វីត្បិតតែ​វគ្គ​សិក្សា​នេះ​មាន​រយៈពេល​ខ្លី​ក៏ពិតមែន ប៉ុន្តែ​វា​បានផ្តល់​ឱ្យ​សិក្ខាកាម ដែល​ភាគច្រើន ជា​ស្ត្រី​នោះ​យល់ដឹង​ពី​បច្ចេកទេស និង​ការរៀបចំ​ការប្រកួត​នានា​។ 

    លោកស្រី​សង្ឃឹមថា វគ្គ​នេះ​ជួយ​រួមចំណែក អភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត នៅ​កម្ពុជា ដែល​វគ្គ​នេះ​បាន​ផ្តោត​សំខាន់​លើ​បណ្ដុះ បណ្ដាល​ស្ត្រី​ឲ្យ​យល់ដឹង​ពី​ការ រៀបចំ​ការប្រកួត​ការត្រៀមខ្លួន​មុន​ការប្រកួត​មកដល់ និង អ្វីដែល​ត្រូវធ្វើ​ក្រោយ ពេល​ប្រកួត​ចប់ និង​របៀប​ដោះស្រាយ​វិវាទ​ក្នុងពេល​ប្រកួត ការរៀបចំ​ឯកសណ្ឋាន​ប្រកួត និង ការសម្រេចចិត្ត​របស់​អាជ្ញាកណ្ដាល​ជាដើម​។​

    សូមបញ្ជាក់ថា វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​រូប ដែល​២០​រូប​ជា​ស្ដ្រី និង​៥​រូប​ជា​បុរស​៕

adverise with khmeread

មតិយោបល់