adverise with khmeread 1

​ប្រធានាធិបតី​កូរ៉េខាងត្បូង​ស្នើ​សភា​ឱ្យជួយ​រក​វិធី​ឱ្យ​គាត់​ចុះ​ចេញពី​តំណែង​

​    ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន​និយាយថា គាត់​បានស្នើ​រដ្ឋសភា​ដើម្បី​ជួយ​គាត់​ស្វែងរក​ផ្លូវ​ចុះ​ចេញពី​តំណែង​។​

​    ​លោកស្រី Park បាន​ប្រឈមមុខ​ការកើនឡើង​ពី​ការ​ស្នើឱ្យ​គាត់​លាលែង​ពី​តំណែង​ចំពេល​មានការ​ស៊ើបអង្កេត​ទៅក្នុង​ករណី​ថា​តើ គាត់​បាន​អនុញ្ញាតឱ្យ​មិត្ត​ជិតស្និទ្ធ​របស់គាត់​ម្នាក់​មាន​ឥទ្ធិពល​លើ​ការសម្រេច​ខាង​នយោបាយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឬ​យ៉ាងណា​។​

​    ​លោកស្រី​បាន​និយាយថា គាត់​នឹង​ទុកឱ្យ​សភា​សម្រេច​អ្វីៗ​ទាំងអស់​អំពី​អនាគត​របស់គាត់ ដោយ​រួមទាំង​ការកាត់បន្ថយ​រយៈពេល​អាណត្តិ​របស់លោក​ស្រី​។ ប៉ុន្តែ​លោកស្រី​ពុំ​ចង់​ចាក​ចេញពី​តំណែង​ទេ​។​

​    ​រដ្ឋសភា​នឹង​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​តើ​គាត់​គួរ​ប្រឈមមុខ​ពី​ការចោទប្រកាន់​ក្បត់ជាតិ​ឬ​យ៉ាងណា​។​

​    ​ទោះយ៉ាងណា បក្សប្រឆាំង​បាន​និយាយថា លោកស្រី​ប្រធានាធិបតី​គួរតែ​ចុះ​ចេញពី​តំណែង​ទាំង​កិត្តិយស មុន​នឹងមាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​៕

ប្រភព៖ BBC

adverise with khmeread

មតិយោបល់