adverise with khmeread 1

Hazard និយាយ​ទាំង​មាន​ទំនុកចិត្ត​ថា Arsenal និង Spurs ជំពប់ជើង​ចេញពី​ដំណើរ​ប្រជែង​ពាន EPL​ខណៈ​បិសាច​ក្រហម​លែង​ត្រូវ​រាប់បញ្ចូល​ហើយ​

​    ​តារា​ឆ្នើម​របស់​តោ​ខៀវ Chelsea កីឡាករ Eden Hazard បាន​បញ្ជាក់ថា Arsenal, Tottenham Hotspurs និង Manchester United បាន​ជ្រុះ​ចេញពី​ដំណើរ​ប្រជែង​ពាន Premier League ហើយ​។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បានប្រកាស​ឈ្មោះ Liverpool និង Manchester City ជា​គូប្រជែង​ដែល​នៅ​សេសសល់​សម្រាប់​តោ​ខៀវ​ក្នុង​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier league បន្ទាប់ពី​បាន​ជួយ​ឱ្យ​ក្រុម​របស់គាត់​ត្រឡប់​ទៅកាន់​កំពូល​តារាង​វិញ ដោយបាន​ផ្តួល Spurs កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​Antonio Conte បាន​ដឹកនាំ​តោ​ខៀវ​ត្រឡប់​ទៅកាន់​ភាពខ្លាំង​វិញ ចាប់តាំងពី​បរាជ័យ​របស់​ពួកគេ​ក្រោម​ដៃ Arsenal និង Liverpool កាលពី​ខែកញ្ញា ហើយ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ Hazard បានក្លាយ​ទៅជា​តួអង្គ​ដ៏​សំខាន់បំផុត​ក្នុង​ភាពជោគជ័យ​របស់​ក្រុម​គាត់​។​

​    ​ពេលដែល​គេ​ចោទសួរ​អំពី​ក្លឹប​មួយណា​ដែលជា​គូប្រជែង​របស់ Chelsea ក្នុង​ដំណើរ​ប្រជែង​ពាន Hazard បាន​បញ្ជាក់ថា "Man City និង Liverpool"​។​

​    ​គាត់​បាន​បន្តទៀតថា "​ពួកគេ​ទាំងពីរ​គឺ​ពិតជា​ល្អ​។ ប្រសិនបើ​យើង​ចង់​នៅ​ទីនោះ​លើ​ពួកគេ​នៅឯ​ចុងបញ្ចប់ បន្ទាប់មក​យើង​នឹង​បញ្ចប់​ដោយ​លើក​ពាន​"៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់