adverise with khmeread 1

អវត្តមាន​របស់ Philippe Coutinho មិន​ប៉ះពាល់​ភាពខ្លាំង​របស់ Liverpool

​    ​បញ្ហា​របួស​របស់ Philippe Coutinho នឹង​មិនអាច​បង្អាក់ដំណើ​រ​ដ៏​ត្រចះត្រចង់​របស់​ហង្ស​ក្រហម Liverpool នោះឡើយ នេះ​បើ​យោងតាម​អ្នកចាំទី​ទើបនឹង​ចុះហត្ថលេខា​នាទី​ផ្សារ​រដូវក្តៅ​កន្លងទៅ Loris Karisu​។​

​     តារាបាល់ទាត់​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Coutinho បាន​ទទួលរង​បញ្ហា​របួស​ក្នុង​ការប្រកួត​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ២-០ របស់​ហង្ស​ក្រហម​ទៅលើ Sunderland ហើយ​បច្ចុប្បន្ន​តួលេខ​ចុងក្រោយ​នៃ​ការ​ស្កែ​ន​ពិនិត្យមើល​ទំហំ​នៃ​របួស​បាន​បញ្ជាក់ថា គាត់​នឹង​អាច​ខកខាន​សម្រាប់​ការប្រកួត​ក្នុង​រយៈពេល​ពី ៥​ទៅ​៦​សប្តាហ៍ នេះ​បើ​យោងតាម​វេ​ប​សាយ 90mn ។ 

​    ​Karius ទទួលស្គាល់ថា វា​គឺ​បញ្ហា​ដ៏​ធំ​មួយ ប៉ុន្តែ​គាត់​ជឿជាក់ថា ក្រុម​របស់លោក Jurgen Klopp គឺ​រឹងប៉ឹង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​អវត្តមាន​របស់ Coutinho នៅឯ​ដំណើរ​ប្រជែង​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ​។ Divock Origi បាន​ចាក​ចេញពី​កៅអី​បម្រុង​ដើម្បី​ជំនួស​តំណែង​តួអង្គ​សំខាន់​របស់​ពួកគេ ដោយ​គាត់​ជា​អ្នករក​គ្រាប់​បាល់​បើកឆាក​ផងដែរ​សម្រាប់​ការប្រកួត​ទទួលបាន​លទ្ធផល​ជ័យជម្នះ​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។​

​    ​Karius បាន​បញ្ជាក់ថា "​ជាការ​ពិត វា​គឺ​ពិតជា​មិនល្អ​នោះទេ​ដែល​ឃើញ​មិត្ត​រួម​ក្រុម​របស់​អ្នក និង​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​មួយរូប​ទទួល​បញ្ហា​របួស​ដូច​នោះ​។ នៅក្នុង​ការប្រកួត អ្នក​មិនអាច​ព្រួយបារម្ភ​ច្រើនពេក​ទេ​អំពី​វា ដោយសារតែ​យើង​ត្រូវការ​បន្តដំណើរ​ទៅមុខទៀត​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ណាស់ គាត់​ចង់ឱ្យ​ពួកយើង​លេង​បានល្អ និង​ឈ្នះ​ការប្រកួត​"៕ 

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់