adverise with khmeread Maxresdefault

យូរណាស់​មិន​ប្រាប់​! ទាំងនេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​ឆេះ​ឡាន​ពេល​កំពុងបើក និង​វិធី​ទប់ស្កាត់​

    ​ជាទូទៅ​កត្តា​ដែល​បណ្តាលឱ្យ​រថយន្ត​ឆេះ​ភាគច្រើន កើតឡើង​នៅពេល​រថយន្ត​បាន​ប៉ះទង្គិច​គ្នា​យ៉ាងធ្ងន់ធ្ងរ​បណ្តាលឱ្យ ខ្ទេច​ម៉ាស៊ីន និង​ធ្លាយ​សាំង ហើយ​ប៉ះ​ជាមួយ​ផ្ការ​ភ្លើង​ដែល​ចេញពី​ប៊ូស៊ី​ចេញ​ជា​អណ្ដើ​ត​ភ្លើង​តែម្ដង​។ ក្រៅពី​ករណីនេះ នៅមាន​កត្តា​មួយចំនួនទៀត​ដូចជា ទាក់ទង​ទៅនឹង​ប្រព័ន្ធ​ខ្សែភ្លើង​រុំ​មិនបាន​ជិត​ល្អ នៅពេល​លោកអ្នក​ឱ្យគេ​តម្លើង​ឧ​បករ​ណ៌​ខាងក្រៅ ដូចជា​តេ​ឡេ​រថយន្ត ធុងបាស ទូរទស្សន៍ ជាដើម កាលណា​ខ្សែ​ទាំងនោះ​រុំ​មិនបាន​ជិត​ល្អ អាច​បណ្តាលឱ្យ​ឆ្លងភ្លើង និង​ធ្វើឱ្យមាន​ផ្កាភ្លើង​ប៉ះ​ជាមួយនឹង​សម្ភារៈ ដែល​ងាយ​ឆេះ​នៅក្នុង​រថយន្ត​ដូចជា ព្រំ ស្បែក​ពូក ក្រដាស់ ឬ ស្ព្រា​យ​បាញ់​សក់ ជាដើម​។​

​    ​កត្តា​ផ្សេង​មួយទៀត​អាចមកពី​ខ្សែ​សាក​អាគុយ​រឹត​មិនបាន​តឹង​ណែន​ល្អ​។ នៅពេល​រថយន្ត​កំពុង​បើកបរ​នោះ​អាគុយ​ត្រូវបាន​សាក តាមរយៈ​ខ្សែ​ដែល​បា​នប​ញ្ចូ​ន​ភ្លើង​មកពី​រថយន្ត ប្រសិនបើ​ខ្សែ​វិ​ជ្ច​មាន (+) រលុង​ហើយ​របូត​ចេញពី​ក្បាល​អាគុយ ទៅ​ប៉ះ​កន្លែង​ផ្សែង​ទៀត​ដូចជា​ដែក (​គ្រោង​រថយន្ត​) ដែល​របក​ថ្នាំ​ធ្វើឱ្យ​ឆ្លងភ្លើង​ចេញ​ជា​អណ្ដើ​ត​ភ្លើង​ដែរ​។​

​    ​មូលហេតុ​ផ្សេងទៀត​ក៏​អាច​កើតឡើង​ដោយសារតែ​សំបុក​ស៊ី​ម៉ាំង (Catalyst Converter) ជា​កន្លែង​ដែលមាន​កម្តៅ​រហូតដល់ ២៨៧ អង្សា​។ កម្តៅ​នេះ​អាច​ដុត ឬ ធ្វើឱ្យ​ឆេះ​នូវ​កម្ទេចកម្ទី ផ្សេងៗ​ដែល​ជាប់​នៅ​ទីនោះ ដូចជា ក្រដាស់​, ស្លឹកឈើ​ក្រៀម​, ក្រណាត់ ឬ តំណក់​សាំង​ដែល​លេច ជាដើម​។​

​    ​លោកអ្នក​ស្ដាប់​មើលទៅ​ច្បាស់​ជា​ភ័យ​លែង​ហ៊ាន​ជិះ​រថយន្ត​ទៀតហើយ ប៉ុន្ដែ​ប្រសិនបើ​អ្នក​អាច​ធ្វើបាន​ចំណុច​ខាងក្រោម​នេះ​លោក​នឹង​មិនមាន​បញ្ហា​ឆេះ​រថយន្ត​នោះទេ​។​

​    ​ខាងក្រោម​ជា​ចំណុច​ដែល​លោក​គួរ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ឱ្យបាន​ទៀងទាត់​៖
​    ​- សូម​ពិនិត្យ​ខ្សែ​អាគុយ​រឹត​វា​តឹង​ល្អ ហើយ​បើ​រលុង ដូរ​ថ្មី​។​
​    ​- សូម​ពិនិត្យមើល​ស្នាម​លេច​ប្រេង ឬ សាំង ខាងក្រោម​បាត​រថយន្ត​ទាំងមូល​
​    ​- សំអាត​ខាងក្នុង​រថយន្ត​ឱ្យបាន​ស្អាត កុំ​ឱ្យមាន​ក្រដាស់ ឬ របស់​ផ្សេងៗ​ដែលមាន​ជាតិ​ហ្គាស​ដូចជា ស្ព្រា​យ​, ដែកកេះ ។​ល​។​
​    ​- បោសសំអាត​ក្រោម​កៅអី​ឱ្យ​ស្អាត កុំ​ឱ្យមាន​សំរាម​
​    ​- ទិញ​ឧ​បករ​ណ៌​ពន្លត់ភ្លើង​ដាក់​ក្នុង​រថយន្ត​
​    ​- ហាម​ដាក់​កំប៉ុង​ហ្គាស​ចោល​ក្នុង​រថយន្ត​
​    ​- ចៀសវាង​ជក់បារី​ក្នុង​រថយន្ត​
​    ​- ចៀសវាង​ចត​រថយន្ត​នៅលើ​ស្មៅ​ស្ងួត​ក្រៀម ព្រោះ​កម្តៅ​សំបុក​ស៊ី​មាំ​ង អាច​បង្ក​ជា​អគ្គិភ័យ​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់