កណ្តាល ៖ មាករណី រទេះភ្លើងដាច់ទូ ៧ កង់ធ្លាក់ប្រឡាយទឹកកើតឡើងកាលពីថ្ងៃទី២៩ វិច្ឆិកា២០១៦ វេលាម៉ោង៥ និង៥០នាទី ចំណុចភូមិអង្គខ្លើរឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តែមិនមានមនុស្សរបួសទេ។
ប៉ូលិសនិយាយថា ដំបូងរទេះភ្លើងរបស់ក្រុមហ៊ុន ROYAl Railway ដឹកទំនិញចេញដំណើរពី កំពង់សោម មកភ្នំពេញ។ លុះបើកមក ដល់ចំណុចកើតហេតុខាងលើនរទេះភ្លើង បានជាន់ហ្វ្រាំងបន្ថយល្បឿនធ្វើឱ្យ ទូរដែលមិនមានដឹកទំនិញ ធ្លាក់ចុះពីលើផ្លូវ ចូលក្នុងប្រឡាយចំនួន ០៧ កង់ តែមិនបណ្តាលឱ្យមានមនុស្សរងរបួសទេ។
ចំពោះករណីខាងលើនេះ ក្រុមហ៊ុនបានធ្វើការជួសជុល និងធ្វើផ្លូវឱ្យបានល្អដូចដើម ហើយបានដំណើការឡើងវិញជាធម្មតា៕
