Unnamed

រថយន្ត​ទំនើប​ម៉ាក ​MITSUBISHI ជាន់​ហ្វ្រាំង បង្ខំ​ក្រឡាប់​ផ្ងារ​កង់​, ​អ្នកបើកបរ​រងរបួស​ធ្ងន់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ អ្នកបើកបរ​រយ​ន្ដ​ទំនើប ០​១ ​គ្រឿង​រងរបួស​ធ្ងន់ធ្ង​រ​ និង​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅឯ​មន្ទីរពេទ្យ​បន្ទាប់ពី​បើក​លឿន​ពេក​អក​ហ្សឺ ​នឹង​ម៉ូតូ​ដោយ​បង្ខំ​ជាន់​​ហ្វ្រាំង​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​តែម្ដង។

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅត្រង់​ចំណុ​ច​ទល់មុខ​សណ្ឋាគារ​ សង់​អេ​លី​ហ្សេ​ ៣ ស្ថិត​លើ​កំណាត់ ផ្លូវជាតិ​លេខ​៦A ក្នុង​ក្រុម​១៩ ភូមិ​ខ្ទុ​រ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។​

    រថយន្ដ​បង្ក​ម៉ាក​ ​MITSUBISHI ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ AK-3533 ​ចំណែក​​អ្នកបើកបរ​រថយន្ដ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​មិនទាន់​ស្គាល់​ពី​អត្តសញ្ញាណ ត្រូវបាន​រថយន្ដ​សា​ម៊ុ​យ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​សង្គ្រោះ​បន្ទាប់ពី​កើតហេតុ។​

    តាម​សាក្សី បានឱ្យដឹងថា ដំបូង​គេ​បាន ឃើញ​រថយន្ដ​ខាងលើ​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី ត្បូង​ទៅ​ជើង​យ៉ាង​លឿន​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​បើកបរ​នៅខាងមុខ​រថយន្ដ។​

    ខណៈ​បើក​មក ដល់​ទល់មុខ​សណ្ឋាគារ​ សង់​អេ​លី​ហ្សេ ​៣ ​ជា​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ដ​អក​ហ្សឺ​នឹង​ម៉ូតូ ក៏​បង្ខំ​ជាន់​ហ្វ្រាំង​ទើប បណ្ដាល​ឱ្យ​អូស​ជាច្រើន​ម៉ែត្រ​រហូត​​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​រង​ការ​ខូ​ត​ខាត​។ ​ឯ​អ្នកបើកបរ​រថយន្ដរ​ងរ​បួស​យ៉ាងធ្ងន់ធ្ងរ។

    ក្រោយ​កើតហេតុ​កម្លាំង​ប៉ូលិស​មូលដ្ឋាន​សហការ​ និង​កម្លាំង​ប៉ូលិស​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​ និង​សម្រេចយក​រថយន្ត​មក​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ៕

 

មតិយោបល់