adverise with khmeread 1

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ពិសា​អាហារ​អ្វី​ល្អ​?

​    ​អ្នក​កើត​ជំងឺ​ផ្អែម​តើ​គួរ​ពិសារ​អ្វី​ទៅ​ទើប​ល្អ​? តើ​នៅ​តមនឹង​អាហារ​ដែល​គិតថា ធ្វើ​ឲ្យ​អ្នក​ឡើង​ជាតិ​ស្ករ​ទៀត​មែន​ទេ​? ឈប់​បារម្ភ​ទៀត​ទៅ ទាំងនោះ​មិនមែនជា​បញ្ហា​នោះទេ​។ អាហារ​ដែល​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​គួរ​ពិសា​នោះ​គឺមាន​ដូចខាងក្រោម​៖

​    ​១- អាហារ​ដែល​ធ្វើ​ពី​ម្សៅ និង ស្ករ​
​    ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មិនចាំបាច់​តម​អាហារ​ទាំងពីរ​មុខ​នេះ​ទេ ប៉ុន្ដែ​ត្រូវ​ទទួលទាន​ក្នុង​បរិមាណ​សមរម្យ ព្រោះថា​អាហារ​ដែល​ធ្វើ​ពី​ម្សៅ និង ស្ករ គឺជា​ប្រភព​ថាមពល​យ៉ាងសំខាន់​។ ប៉ុន្ដែ​ចំណុច​ដែល​គួរ​ឲ្យ​យកចិត្តទុកដាក់​នោះ​គឺ​អ្នក​គួរ​ទទួលទៀន​អាហារ​ធ្វើ​ពី​ម្សៅ ដែលមាន​កាក​សរសៃ​អាហារ​ដូចជា អង្ករសម្រូប ឬ​នំ​បុ័ង​ហូល​វីត​ជាដើម ព្រោះថា​ជាតិ​កាក​សរសៃ​អាហារ (Diaber) អាចជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ដូច្នេះ​អ្នក​គួរ​ទទួលទាន​បាយ ប្រមាណ​២-៣​វែក​ក្នុង​មួយថ្ងៃ​។​

​    ​២- បន្លែ​
​    ​មាន​បន្លែ​មួយចំនួន​ដែល​អ្នក​ពុំ​អាច​ទទួលទាន​ច្រើនពេក​នោះទេ​ដូចជា ល្ពៅ ដំឡូងបារាំង ដំឡូងជ្វា ត្រាវ​និង​ពោត​ជាដើម ព្រោះ​បន្លែ​ទាំងនេះ​មាន​ជាតិ​ម្សៅ​ច្រើន ហើយ​ជាតិ​ម្សៅ​នេះ​នឹង​បំ​លែង​ទៅជា​ជាតិ​ស្ករ​នៅក្នុង​ឈាម​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួលទាន​បន្លែ​ទាំងនេះ​អ្នក​ត្រូវ​កាត់បន្ថយ​ការទទួល​ទាន​បាយ​ដើម្បី​ឲ្យ​រាងកាយ​ទទួលបាន​នូវ​ជាតិ​ម្សៅ​ក្នុង​បរិមាណ​សមស្រប​និង​តុល្យភាព​។​

​    ​៣- សណ្ដែក​
​    ​សណ្ដែក​ប្រភេទ​មួយចំនួន​ដូចជា សណ្ដែកសៀង សណ្ដែកខៀវ សណ្ដែកក្រហម​ជាដើម​មាន​ជាតិ​ម្សៅ​ច្រើន​។ ដូច្នេះ​អ្នក​មិនត្រូវ​ទទួលទាន​ច្រើនពេក​ទេ ហើយ​បើ​អ្នក​ចង់​ទទួលទាន​សណ្ដែកខៀវ​ស្ងោរ​ដោយ​មិន​ដាក់​ស្ករ​នោះ​អ្នក​ត្រូវ​បន្ថយ​ការទទួល​ទាន​បាយ​ឲ្យ​មក​ត្រឹមតែ​២​វែក​បាន​ហើយ​។ ចំណែក​សណ្ដែកដី​អាច​ទទួលទាន​បាន ក្នុង​បរិមាណ​ប្រហែល ១២​គ្រាប់​ឬ​គ្រាប់ស្វាយចន្ទី​ប្រហែល​៦​គ្រាប់ ហើយ​អាច​ទទួលទាន​បាន​៣-៤​ដង​ក្នុង​១​សប្ដាហ៍​។​

​    ​៤- ប្រូតេអ៊ីន​
​    ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម អាច​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រូតេអ៊ីន​បាន​តាម​ធម្មតា ព្រោះ​វា​មិនមាន​ផលប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះទេ លើកលែងតែ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ដែលមាន​បញ្ហា​ថ្លើម​។ ប៉ុន្ដែ​គួរ​ជ្រើសរើស​ទទួលទាន​សាច់សត្វ​ដែល​មិន​ជាប់​ខ្លាញ់ ឬ​តៅហ៊ូ ព្រោះថា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះដូង​ខ្ពស់​ដែល​ចាំបាច់​រក្សា​ទម្ងន់​ឲ្យ​មាន​តុល្យភាព​។​

​    ​៥- អាហារ​ដែល​គួរ​តម​
​    ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម គួរ​ជៀសវាង​អាហារ​ដែលមាន​ជាតិ​ស្ករ​ដូចជា ទឹក​ស៊ី​រ៉ូ ទឹកក្រូច​កំប៉ុង និង​នំ​ផ្អែម​ផ្សេងៗ​ជាដើម ព្រោះ​វា​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស​។ ក្រៅពីនេះ​នំ​ផ្អែម​មួយចំនួន​ក៏មាន​ជាតិ​ខ្លាញ់​ដែរ ដែល​ងាយ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ដែលជា​ការលំបាក​ក្នុងការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម្យ៉ាងទៀត​មិនគួរ​ទទួលទាន​ផ្លែឈើ​ត្រាំ និង ដំណាប់​ផ្លែឈើ​ទេ ហើយ​បើសិន​ចង់​ទទួលទាន​ទឹក​ផ្លែឈើ អាច​ទទួលទាន​ផ្លែឈើ​ស្រស់ ១០០​ភាគរយ​បាន​កន្លះ​កែវ ព្រោះ​ទឹក​ផ្លែឈើ​ស្រស់​ពុំ​សូវ​មាន​ជាតិ​ស្ករ​ច្រើន​ទេ​។​

​    ​៦- អាហារ​ដែល​សមស្រប​
​    ​អ្នក​គួរតែ​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ (Fiber) ព្រោះ​វា​អាចជួយ​គ្រប់គ្រង​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម ពិសេស​គួរ​ទទួលទាន​បន្លែ​ជា​រៀងរាល់ថ្ងៃ ក្នុង​មួយថ្ងៃ ៤-៥​វែក​។ ក្រៅពីនេះ ផ្លែឈើ​ក៏មាន​ជាតិ​កាក​សរសៃ​អាហារ​ផងដែរ ប៉ុន្ដែ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​មិនអាច​ទទួលទាន​ផ្លែឈើ​ក្នុង​បរិមាណ​ច្រើន​នោះទេ ព្រោះ​វា​មាន​ជាតិ​ស្ករ​។ ដូច្នេះ​គួរ​ជ្រើសរើស​ផ្លែឈើ​ដែល​មិនមាន​រសជាតិ​ផ្អែម​មុត និង​អាច​ទទួលទាន​៣-៤​ពេល​ក្នុង​បរិមាណ​សមស្រប ដូចជា​ផ្លែក្រូច​ពោធិ៍សាត់​ឬ​ផ្លែ​ប៉ោម​១​ផ្លែ ត្របែក​មួយ​ចំហៀង​ផ្លែ​។ ប៉ុន្ដែ​ចំពោះ​ផ្លែឈើ​ដែលមាន​ទំហំ​ដូចជា ឪឡឹក​ឬ​ល្ហុង​ជាដើម អាច​ទទួលទាន​បាន​១​ដុំ​ប៉ុណ្ណោះ​។ រីឯ​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ច្រើន​ដូចជា ចេក ជាដើម​អាច​ទទួលទាន​បាន​ក្នុង​បរិមាណ​តិចតួច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់