adverise with khmeread Unnamed %282%29

ប៉ូលិស​ឃាត់ខ្លួន​មនុ​ស្សប​ ៣ ​នាក់​ករណី​ទទួលផល​ចោរកម្ម ​និង​ករណី​លួច​

    ភ្នំពេញ ៖ ជនសង្ស័យ​​ ៣ ​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​១៨១ ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​៣​នាក់​នោះ​ទី​១-​ឈ្មោះ សេត រ៉ានី ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ​មុខរបរ​នៅផ្ទះ​ស្នាក់​នៅក្នុង​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​ និង​មាន​ស្រុកកំណើត ភូមិ​ព្រៃ​ស្ពឺ ឃុំ​ព្រៃ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​,​ ទី​២-​ឈ្មោះ​ អៃ សា​រ៉ែ​ន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ​មុខរ​បេ​មិន​ពិតប្រាកដ​ទាំង​នាក់​នេះ​ត្រូវជា​ប្តី​ប្រពន្ធ​ស្នាក់នៅ​ជាមួយគ្នា​ និង​មាន​ស្រុកកំណើត​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ ​និង​ទី​៣-​ឈ្មោះ កុយ ឡយ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​មុខរបរ​លក់​កងឡាន​ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ និង​មាន​ស្រុក​កំណើត​ភូមិ​ឫស្សី ស្រុក​ខាងកើត ​ឃុំ​ឫស្សីស្រុក ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

    ចំណែក​ដើមបណ្តឹង​មានឈ្មោះ ហៀ​ប ហុន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​១៤៨​ផ្លូវ​F ក្នុង​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ និង​មាន​ស្រុកកំណើត​ភូមិ​ព្រៃ​បក់ ឃុំ​ទ​ម្លប់ ស្រុក​លើកដែក ខេត្តកណ្តាល​​។​

    ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន ករណី​ទទួលផល​ចោរកម្ម និង​លួច តាំងពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៦​មកម្ល៉េះ៕​

adverise with khmeread

មតិយោបល់