adverise with khmeread Manchester united v west ham united premier league

Paul Pogba ថា​គាត់​គ្មាន​បំណង​ធ្វើ​ពុធ​បោក​ភ្នែក​អាជ្ញាកណ្តាល​ទេ​

    ​ជំនួយការ​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United លោក Rui Faria ជឿជាក់ថា Paul Pogba ស័ក្តិសម​នឹង​ទទួលបាន​បាល់​ពិន័យ Free-kick ជំនួស​ពី​ការទទួលបាន​កាត​លឿង​ក្នុង​ឧប្បត្តិហេតុ​មួយ ដែល​ធ្វើឱ្យ​លោក Jose Mourinho ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​។​

​    ​Pogba ត្រូវបាន​ចុះទៅ​ក្នុង​បញ្ជី​ពិន័យ​ដោយ​អាជ្ញាកណ្តាល​លោក Jon Moss សម្រាប់​ការធ្វើ​ពុធ​ដួល បន្ទាប់ពី​ព្យាយាម​គេ​ចេញពី​ការប៉ះទង្គិច​របស់​កីឡាករ Mark Noble ក្នុងការ​ប្រកួត​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​ជាមួយនឹង​ញញួរ​ធំ West Ham ។​

​    ​Pogba បាន​ចូល​ទៅជិត​លោក Moss នៅឯ​តង់​ទីមួយ​ក្នុង​គោលបំណង​តវ៉ា​ថា គាត់​បាន​ព្យាយាម​គេច​ពី​សកម្មភាព​ធាក់​ទាំង​កម្រោល និង​មិនបាន​ចង់​ធ្វើ​ពុត​ដើម្បី​បោក​ភ្នែក​អាជ្ញាកណ្តាល​ទេ ប៉ុន្តែ​កាត​លឿង​របស់គាត់​បានក្លាយ​ទៅជា​មូលហេតុ​បណ្តាលឱ្យ Mourinho ទាត់​ដប​ទឹក​សុទ្ធ​ក្នុង​សកម្មភាព​ខឹងសម្បា​យ៉ាងខ្លាំង​។​

​    ​Pogba បច្ចុប្បន្ន​នឹងត្រូវ​ផ្អាក​ការប្រកួត​ចំនួន​មួយ​ប្រកួត​សម្រាប់​ការពិន័យ​កាត​លឿង​សន្លឹក​ទី​ប្រាំ ហើយនឹង​ត្រូវ​ខកខាន​សម្រាប់​ការប្រកួត​ជាមួយនឹង West Ham ក្នុងជំនួប​ដំណើរ​ប្រជែង​ពាន​ខាប់​ក្នុងស្រុក EFL Cup នា​ថ្ងៃ​ពុធ​ស្អែក​នេះ​៕

adverise with khmeread

មតិយោបល់