adverise with khmeread 1

យន្តហោះដែលដឹកក្រុមកីឡាករបាល់ទាត់មកពីក្លឹប Chapecoense របស់ប្រេស៊ីល បានធ្លាក់និងសម្លាប់ជីវិតមនុស្សចំនួន ៧៦ នាក់

​    ​យន្តហោះ​មួយគ្រឿង​ដែល​បាន​ដឹក​អ្នកដំណើរ​ចំនួន ៨១ នាក់​ដោយ​រួមបញ្ចូល​ទាំង​ក្រុមបាល់ទាត់​ប្រេ​ស៊ី​ល​មួយ បាន​ធ្លាក់​ដោយ​សម្លាប់​ជីវិត​មនុស្ស​ចំនួន ៧៦ នាក់​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​វេលា​ម៉ោង ១០ យប់​ថ្ងៃ​ចន្ទ (​ព្រឹក​ថ្ងៃ​អង្គារ​ស្រុក​ខ្មែរ​)​។​

​    ​យន្តហោះ​នេះ​បាន​មកដល់​ប្រទេស​កូ​ឡុំ​ប៊ី​ក្នុង​គោលបំណង​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ Medellin​។​

​    ​ក្រុមបាល់ទាត់ Chapecoense មាន​ក្រុម​កីឡាករ និង​មន្ត្រី​ក្លឹប​ចំនួន ៤៨ នាក់​នៅលើ​យន្តហោះ​ធ្លាក់​នោះ ដោយ​អម​ជាមួយ​អ្នកកាសែត​ចំនួន ២១ នាក់​នៅក្នុង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​ពានរង្វាន់​ផ្តាច់ព្រ័ត្រ​ក្នុង​តំបន់​។​

​    ​មន្ត្រីប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា ពួកគេ​បាន​រកឃើញ​មនុស្ស​ចំនួន ៧៥ នាក់​បាន​ស្លាប់ និង ៦ នាក់​រួចរ​ស់ជី​វិតខ​ណៈ​ការស្វែងរក​បាន​ផ្អាក​។ ចំនួន​បាន​កើនឡើង​នៅពេល​មនុស្ស​ម្នាក់ទៀត​បា​ន​ស្លាប់​នៅពេល​ដឹក​ទៅកាន់​មន្ទីរពេទ្យ​៕

​    ​ក្រុមបាល់ទាត់ Chapecoense នឹង​ប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​ជា​លើកដំបូង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរ​ជើង​នៅក្នុង​ក្របខ័ណ្ឌ Copa Sudamericana ជាមួយ​ក្រុម Atletico Nacional ប៉ុន្តែ​ការប្រកួត​ត្រូវបាន​លុបចោល​ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នេះ​។​

​    ​អ្នក​រួច​រស់​ជីវិត​ម្នាក់​គឺជា​ខ្សែការពារ​ឈ្មោះ Alan Ruschel ដែល​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ La Ceja ជាមួយ​ស្ថានភាព​បាក់​ត្រគាក និង​របួស​ក្បាល​។​

​    ​យន្តហោះ LMI2933 មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ៧២ នាក់ និង​បុគ្គលិក​ចំនួន ៩ នាក់​៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់