adverise with khmeread Unnamed %281%29

ឃាត់​យុវជន​ប្រុស​ស្រី​ ១៤ ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​និង​ចោ​កម្ម​

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌដូនពេញ បាន​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ​១៤​ នាក់ ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង ព្រមទាំង​ទទួលផល​ចោរកម្ម នៅ​ចំណុច​ផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រ​កាលពី​វេលា​ម៉ោង​៨​ និង​២០​នាទី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ។​

    បន្ទាប់មក​បាន​បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់។

    ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​បានរួម​មាន ក្រាម​ពណ៌​ស​ថ្លា​ (​ម៉ា​ទឹកកក​) ចំនួន​៣ កញ្ចប់,​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង, ​ម៉ូតូ​មួយគ្រឿង​,​ ថង់​ច្រក​, ដប​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​ដែក​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ​មួយ​ចង្កោម​៕

adverise with khmeread

មតិយោបល់