adverise with khmeread 11

ប៉ូលិស​កោះហៅ​មិត្ត​ប្រុស​របស់​នាង Lukkana តារា​សម្តែង​តួ​ចិត្តអាក្រក់​ក្នុង​រឿង "​នាងនាគ​" មក​សួរនាំ​រឿង​វាយ​កូន​ឧ​ត្ត​ម​សេនីយ៍​បាក់ធ្មេញ​អស់ ២

​    ​ជម្លោះ​នៅ​ហាង​មួយ​ក្នុង​ទីក្រុង​ឈៀង​ម៉ៃ​រវាង​កូន​របស់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​និង​តារា​ទូរទស្សន៍​មើលទៅ​ប្រហែល​មិន​ចប់​ងាយៗ​ទេ បន្ទាប់ពី​ប៉ូលិស​បាន​និយាយថា​ពួកគេ​នឹង​កោះហៅ​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ស្រី​ប្រចាំ​ទូរទស្សន៍​ម្នាក់​មក​សាកសួរ ហើយ​ឧបនាយករដ្ឋមន្ត្រី​លោក Prawit Wongsuwon បាន​បញ្ជា​អាជ្ញាធរ​បង្ក្រាប​ក្រុម​ជន​អាង​អំណាច​។​

​    ​លោក Pol Col Sarayuth Sanguanpokai ប្រធាន​កងកម្លាំង​ប៉ូលិស​ឈៀង​ម៉ៃ បាន​និយាយថា បន្ទាប់ពី​ការជួបគ្នា​មួយ​នៅ​ប៉ុស្ដិ៍​ប៉ូលិស Changpuak កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​នឹង​កោះហៅ​សាក្សី​ទាំងអស់​មក​ផ្ដល់​ចម្លើយ​។ ហើយ​មនុស្ស​ដែល​គេ​ចាប់អារម្មណ៍​បំផុត​គឺ​លោក Krisna "Ball" Amitsoon ជា​មិត្ត​ប្រុស​របស់​តារា​សម្ដែង​ស្រី​នាង Lukkana Wattanawongsiri​។​

​    ​ប៉ូលិស​បាន​សួរ​ទៅ​សាក្សី ១៦ នាក់​នៅ​កន្លែងកើតហេតុ និង​កំពុង​រៀបចំ​ដើម្បី​ធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​ទៅនឹង​អ្នក​វាយប្រហារ​។ ហើយ​លោក Pol Col Sarayuth បាន​និយាយ​បន្ថែមទៀតថា នឹងត្រូវ​សួរចម្លើយ និង​ប៉ូលិស​ចាត់ការ​លើ​ករណី​នេះ​ដោយ​គ្មាន​ការភ័យខ្លាច​ចំពោះ​មនុស្ស​មាន​ឥទ្ធិពល​នោះឡើយ​។​

​    ​ដោយឡែក​ការវាយប្រហារ​ធ្វើឡើង​ចំពេល​ដែល​កាមេរ៉ា​សុវត្ថិភាព CCTV នៅមុខ​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ​ត្រូវបាន​បញ្ជា​ឱ្យ​យកចេញ​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

​    ​ជម្លោះ​កើតឡើង​នៅពេល​ជនរងគ្រោះ​លោក Issrajnuwat Wankwisan ត្រូវបាន​វាយ​ដោយ​ក្រុម​អង្គរក្ស បន្ទាប់ពី​តវ៉ា​ការហាម​ឃាត់ខ្លួន​មិនឱ្យ​ចូលក្នុង​បន្ទប់ទឹក​សារ​ធារ​ណៈ ខណៈដែល​ក្រុម​តារា​នៅក្នុង​នោះ​។​

​    ​ហើយ​ក្នុងចំណោម​ក្រុម​តារា​ទាំងនោះ​លោក Krisna ជា​អ្នកជំនួញ​ម្នាក់​នៅ​ឈៀង​ម៉ៃ ត្រូវបាន​គេ​ជឿថា​ជា​អ្នកបង្ក​ឱ្យមាន​រឿងហេតុ​ការណ៍​នេះ​។​

​    ​ខណៈពេល​នេះ​មិនទាន់មាន​នរណាម្នាក់​ត្រូវបាន​ពិន័យ​ផ្តន្ទាទោស​នៅឡើយ​ទេ ខណៈដែល​ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Lanna​។ ហើយ​ឪពុក​ជនរងគ្រោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Witthaya បាន​និយាយថា​ករណីនេះ​នឹងមិន​បញ្ចប់​ឡើយ ដរាប​អ្នក​វាយប្រហារ​និង​អ្នកបញ្ជា​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់