adverise with khmeread Untitled 1

អតីត​អាជ្ញាកណ្តាល​លោក Graham Poll: Jose Mourinho គួរ​ជាប់​បម្រាម ៦ ប្រកួត​ទើប​សម​

​    ​អាជ្ញាកណ្តាល​ក្នុងប្រទេស​អង់គ្លេស​មិនមែនជា​ប្រិយមិត្ត​របស់ Jose Mourinho ឡើយ​។​

​    ​Jose Mourinho គួរតែ​ត្រូវ​ពិន័យ​ជាមួយនឹង​ការផ្អាក​មិនឱ្យ​ឈរ​នៅលើ​ទីលាន​សម្រាប់​ការប្រកួត​ចំនួន​ប្រាំមួយ​ប្រកួត ក្រោយ​ទង្វើ​មិន​ប្រក្រតី​ចុងក្រោយ​របស់គាត់​នៅលើ​ទីលាន​ប្រកួត​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​អាជ្ញាកណ្តាល​អង់គ្លេស​លោក Graham Poll ។​

​     អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​បណ្តេញចេញ​ឱ្យទៅ​អង្គុយ​នៅ​តំបន់​ទស្សនិកជន ដោយ​អាជ្ញាកណ្តាល​លោក Jon Moss បន្ទាប់ពី​បាន​បញ្ចេញ​សកម្មភាព​ទាត់​ដប​ទឹក​សុទ្ធ ក្រោយ​ការពិន័យ​កាត​លឿង​របស់ Paul Pogba សម្រាប់​ការធ្វើ​ពុត​ក្នុង​ការប្រកួត​ក្នុង​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ១-១ ជាមួយនឹង​ញញួរ​ធំ West Ham កាលពី​ថ្ងៃអាទិត្យ ហើយ​អតីត​អាជ្ញាកណ្តាល​លោក Poll ជឿជាក់ថា សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA គួរតែ​ដាក់​ទារុណកម្ម​ទៅលើ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​

​    ​កាលពី​ដើមខែ​នេះ Mourinho ត្រូវបាន​ដាក់ទោស​ជាមួយនឹង​ការពិន័យ​ជា​សាច់ប្រាក់​ចំនួន ៥០.០០០​ផោន និង​ផ្អាក​ការប្រកួត​ចំនួន​១​ប្រកួត ក្រោយ​ការចោទប្រកាន់​ផ្ទួនៗ​ទៅលើ​មតិ​ដែល​គាត់​បាន​ចោទ​ទៅលើ​អាជ្ញាកណ្តាល​លោក Anthony Taylor មុនពេល​ការប្រកួត​ដែល​បិសាច​ក្រហម​ទទួលបាន​លទ្ធផល​ត្រឹម ០-០ ជាមួយនឹង Liverpool ហើយ​ការប្រឈមមុខ​ដាក់គ្នារ​បស់​គាត់​ជាមួយនឹង​អាជ្ញាកណ្តាល​លោក Mark Clattenburg នៅឯ​តង់​ទីមួយ​អំឡុង​ការប្រកួត​មិនមាន​គ្រាប់​បាល់​ដទៃទៀត​ក្នុងជំនួប​ជាមួយនឹង Burnley ដែល​គាត់​ត្រូវបាន​បណ្តេញ​ឱ្យទៅ​អង្គុយ​នៅឯ​តំបន់​ទស្សនិកជន​។​

​    ​ហើយ​លោក Poll ជឿជាក់ថា ការបង្ហាញ​ទង្វើ​និយាយ​ដៀមដាម​ម្តង​ហើយ​ម្តងទៀត​របស់ Mourinho ដែល​បានបង្ហាញ​ពី​កង្វះខាត​នៃ​ការគោរព គួរតែ​ត្រូវបាន​ដោះស្រាយ​ជាមួយ FA ។​

​    ​លោក Poll បាន​បញ្ជាក់ថា "​ប្រិយមិត្ត​បិសាច​ក្រហម​ជាច្រើន​និយាយថា អាជ្ញាកណ្តាល​គឺ​កំពុង​ព្យាបាទ​អ្នកចាត់ការ​របស់​ពួកគេ​ខ្លាំងជាងគេ ប៉ុន្តែ​គេ​បាន​អត់ធ្មត់​ឬ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ទង្វើ​ហួសហេតុ​របស់គាត់​ជា​ច្រើនដង​មកហើយ​"៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់