adverise with khmeread Lionel messi argentina wc qualification against brazil 11112016 1snbnvgik4rj218qvfxx2nkz1c

អ្នកចាត់ការ​ទូទៅ​រប​ស់​ប្រេ​ស៊ី​ល​ដក Messi ចេញពី​បញ្ជី​កីឡាករ​កំពូល​របស់​ពិភពលោក​របស់គាត់​

    ​អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​បង្ហើប​ឱ្យដឹងថា Lionel Messi នឹងមិន​ត្រូវ​រួមបញ្ចូល​សូម្បី​ត្រឹម​ក្នុង​បញ្ជី​ឈ្មោះ​កំពូល​តារាបាល់ទាត់​ទាំងបី​របស់គាត់​នោះឡើយ សម្រាប់​ពានរង្វាន់​ពានរង្វាន់​តារា​ឆ្នើម​របស់​ស​ព័ន្ធ​បាល់ទាត់ FIFA ពិភពលោក  FIFA Best Men's Player ។​

​    ​ពានរង្វាន់​តារា​ឆ្នើម​ប្រចាំឆ្នាំ FIFA World Player ត្រូវបាន​ប្តូរ​ឈ្មោះ​សាជាថ្មី​ម្តងទៀត បន្ទាប់ពី​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​បានបញ្ចប់​ការសហការ​គ្នា​នៃ​ការរួបរួម​ពានរង្វាន់​តារា​ឆ្នើម​របស់​ពិភពលោក Ballon d’Or របស់​ពួកគេ​ជាមួយនឹង​សហព័ន្ធ​បាល់ទាត់​បារាំង France Football ។​

​    ​តារាបាល់ទាត់​ឆ្នើម​របស់​អធិរាជ​ស Real Madrid និង​ជា​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronald បានទទួល​សំឡេងឆ្នោត​ពី​គ្រូបង្វឹក​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ ខណៈដែល Neymar ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ ហើយ Antoine Griezmann របស់​បារាំង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​បី​។​

​    ​Tite បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Estado de S. Paulo ថា "Messi គឺជា​តារា​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​នៅក្នុង​រដូវ​កាល​កន្លងទៅនេះ តារា​ឆ្នើម​បំផុត​គឺជា Cristiano Ronaldo​។ នៅលើ​ការប្រកួតប្រជែង​នៅ​ឆ្នាំ​ចុងក្រោយ​នេះ Cristiano គឺមាន​ភាពប្រសើរ​ជាង​។ លេខ​រៀង​ទី​ពីរ​បន្ទាប់ពី​គឺ Neymar ហើយ​ទី​បី​នឹង​ជា Griezmann​។ ខ្ញុំ​បាន​លុប Messi ចេញ ដោយសារតែ​គាត់​មាន​បញ្ហា​របួស​ច្រើន​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់