adverise with khmeread Untitled 1

Jurgen Klopp ប្រកាសថា Liverpool របួស​តួឯក​ខ្សែប្រយុទ្ធ​ច្រើន​នាក់​

    ​សុបិន​អាក្រក់​របស់​ប្រិយមិត្ត​ហង្ស​ក្រហម Liverpool កាន់តែ​អាក្រក់​ឡើង​បន្ថែមទៀត ក្រោយ​តួលេខ​នៃ​បញ្ហា​របួស​តួអង្គ​សំខាន់ៗ​របស់​ពួកគេ​នៅតែ​បាន​បន្ត​។​

​    ​អ្នក​ចាត់​ទូទៅ​ក្រុម Liverpool លោក Jurgen Klopp បាន​បង្ហើប​ថា Adam Lallana អាច​នឹង​ខិតជិត​នឹង​ត្រឡប់មក​ការហ្វឹកហាត់​វិញ ប៉ុន្តែ​គាត់​ជឿជាក់ថា ហង្ស​ក្រហម​នឹងធ្វើ​ដំណើរ​ទៅដោយ​គ្មាន Daniel Sturridge, Roberto Firmino និង Philippe Coutinho ឡើយ​សម្រាប់​ជំនួប​ជាមួយ Leeds​។​

​    ​Lallana ត្រូវបាន​ខកខាន​បង្ហា​ញ​សកម្មភាព​ចាប់តាំងពី​បញ្ហា​របួស​ក្រលៀន​របស់គាត់​នៅឯ​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ ជាមួយ​ប្រទេស​អង់គ្លេស​កាលពីដើម​ខែវិច្ឆិកា​នេះ​។​

​    ​ហើយ​ខណៈដែល Lallana មិនត្រូវ​បាន​គេ​រំពឹងថា​នឹង​អាចមាន​សម្បទា​រឹង​ម៉ាំ​គ្រប់គ្រាន់​សម្រាប់​ជំនួប EFL Cup ក្នុង​រាត្រី​នេះ​ជាមួយ Leeds លោក Klopp បាន​បង្ហើប​ឱ្យដឹងថា គាត់​ខិតជិត​នឹង​ត្រឡប់មកវិញ ខណៈដែល​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ សម្រេច​កាត់ឈ្មោះ Sturridge និង Coutinho ចេញពី​ជំនួប​រាត្រី​នេះ​។​

​    ​Klopp បាន​បញ្ជាក់ថា "Lallana គឺ​កៀក​នឹង​ត្រឡប់មកវិញ​នៅក្នុង​ការហ្វឹកហាត់ ប៉ុន្តែ​គាត់​មិនទាន់​រៀបចំខ្លួន​រួចរាល់​នៅឡើយ​ទេ​។ អ្នកដឹង​អំពី Philippe ហើយ​។ យើង​នឹង​ដឹង​បន្ថែមទៀត​នៅ​ល្ងាច​នេះ (​បន្ទាប់ពី​ការ​ស្កែ​ន​របស់គាត់​)​។ យើង​ត្រូវ​រង់ចាំ​សម្រាប់​ការ​ស្កែ​ន​បញ្ចប់​។ យើង​ដឹង​ពីអ្វី​ដែល​វា​នឹង​ប្រហែលជា​កើតឡើង​។ Daniel មិន​ស្ថិតនៅក្នុង​ការហ្វឹកហាត់​ឡើយ ហើយនឹង​ត្រូវ​រង់ចាំ Firmino ។ យើង​នឹងត្រូវ​ផ្ទៀងផ្ទាត់​មើល​គាត់​មាន​អាកា​រៈ​ដូចម្តេច បន្ទាប់ពី​ការហ្វឹកហាត់​ថ្ងៃនេះ​"៕

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់