adverise with khmeread Unnamed

ឃាត់​ស្ត្រី​ម្នាក់​ជា​មេ​ឆ្នោត​កន្ទុយលេខ​យួន ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ឆ្នោត​យួន​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ និង​៣០​នាទី រសៀល​ស្ថិតនៅ​ផ្ទះជួល​លេខ​១១៩១​បេ ផ្លូវ​លេខ៣៦ ក្រុមទី​១២ ភូមិឬ​ស្សី​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ដោយបាន​ការអនុញ្ញាត​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ, ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ កម្លាំង​សាលា ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​ទីតាំង បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​ឆ្នោត​យួន​) ០១​ កន្លែង ស្ថិតនៅ​ផ្ទះជួល​លេខ​១១៩១​បេ ផ្លូវ​លេខ ៣៦ ក្រុមទី​១២ ភូមិឬ​ស្សី​១ សង្កាត់ស្ទឹងមានជ័យ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យម្នាក់។​

    ប៉ូលិស​បន្តថា​ ម្ចាស់​ទីតាំង ឈ្មោះ ស្វាយ ពៅ ភេទស្រី  អាយុ ៤៤ ឆ្នាំ មុខរបរ កត់​ឆ្នោត ស្នាក់នៅ​ផ្ទះជួល​លេខ​១១៩១​បេ ផ្លូវ​លេខ៣៦ ក្រុមទី​១២ ភូមិឬ​ស្សី​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង ក្រដាស​សរសេរ​លេខឆ្នោត​យួន មួយចំនួន, ម៉ាស៊ីន​គិត​លេខ​ចំនួន ០១​ គ្រឿង, ត្រា​អុក​លេខ​ថ្ងៃខែ​ឆ្នាំ ចំនួន ០១, ​ទូរស័ព្ទដៃ​ចាស់​ចំនួន ០៣ គ្រឿង, ​លុយ​ខ្មែរ ៨០០.០០០​រៀល​ (​ប៉ែតសិប​ម៉ឺន​រៀល​), លុយ​ដុល្លារ ១០០​ ដុល្លារ។​

    បច្ចុប្បន្ន​ជនសង្ស័យ ឈ្មោះ​ ស្វាយ ពៅ ប៉ូលិស​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង សំណុំរឿង​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់