ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ ខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសប៉ុស្តិ៍និរោធ បានចាប់ខ្លួនជនល្មើសម្នាក់ នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ ម៉ោង៣រសៀលតាមដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៧៤២ “ល” ដ.ច.ន ចុះថ្ងៃទី ១២-១០-២០១៦ ចេញដោយលោក ស៊ លីនណា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ពីបទលួច ទ្រព្យសម្បត្តិ ប្រព្រឹត្តនៅ ចំណុចផ្ទះលេខ១១៥ស្ទួន ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៥-០៥-២០១៦។
ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៦ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចាប់ខ្លួននៅភូមិជនល្មើសស្នាក់នៅខាងលើ។
បន្ទាប់មកប៉ូលិសបានកសាងសំណុំរឿងបន្ថែម រួចបញ្ជូនទៅតុលាការតាមនីតិវិធី៕
