adverise with khmeread Top 5 best antivirus for android phone and secure prevent

ឈ្មោះ​មេរោគ​លើ​ទូរស័ព្ទដៃ Android និង វិធី​កម្ចាត់​

​    ​យើង​ដឹង​ហើយ​ថា ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ Android សម្បូរ​ទៅដោយ​មេរោគ​បំផុត​ក្នុងចំណោម​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់​។ មូលហេតុ​ដែល​ឲ្យ​មាន​មេរោគ​នៅលើ​ប្រព័ន្ធ​មួយ​នេះ​គឺ​ដោយសារតែ Google Play អនុ​ញ្ញា​ត្តិ​អោយ​អ្នក​ដែល​សរសេរ​កម្មវិធី Android ធ្វើការ Upload ចូល​ដោយ​សេរីពេក ហើយ​ខ្លះទៀត​ដោយសារ​កត្តា​មនុស្ស​ដែល​ចង់បាន​នូវ​កម្មវិធី Free មិន​គិត​ប្រាក់​បង្ខំចិត្ត Root ទូរស័ព្ទដៃ​នោះ​។ បើកាលណា Root ហើយ ទូរស័ព្ទ​នោះ​នឹងត្រូវ​មេរោគ​ចូល​ជាមិនខាន​។
​    ​
​    ​ចំពោះ​មេរោគ​ទាំងនោះ​វា​នឹងធ្វើ​ឲ្យ​ទូរស័ព្ទដៃ​អ្នកដើរ​យឺត លោត​ចេញ​នូវ Ads ផ្សេងៗ ដែល​ភាសា​បច្ចេកទេស​ហៅថា "Pop-up" ដែល​រំខាន​ដល់​ការប្រើប្រាស់​ទូរស័ព្ទដៃរ​បស់​អ្នក​។ ហើយ​ចំពោះ​មេរោគ​ទាំងនេះ ខ្លះទៅ​វា​អាច​លួច​យក​ឯង​សារ​របស់​អ្នក ឬ​គណនី Gmail, Yahoo ។​ល​។ ដើម្បី​យក​គណនី​ទាំងនោះ​ធ្វើជា​កម្មសិទ្ធិ​របស់ Hacker​។ ហើយ​បើសិន​គណនី​លើ Online របស់​អ្នកមាន​ជា​ទឹកប្រាក់​វា​នឹង​លួច​យកប្រាក់​របស់​អ្នក​ទាល់តែ​អស់​។​

​    ​ខាងក្រោម​គឺជា​ឈ្មោះ​នៃ​មេរោគ​របស់​ទូរស័ព្ទដៃ Android ដែល​ឧស្សាហ៍​លេចមុខ​លើ​ទូរស័ព្ទដៃ​របស់​អ្នក​៖
១. WiFi Enhancer
២. TimeService
៣. Indian Sexy Stories 2
៤. Assistive Touch
៥. Accurate Compass
៦. All-Star Fruit Slash
៧. Happy Fishing
៨. MokeyTest
៩. PinkyGirls
១០. XVideo Codes Pack
១១. Amazon
១២. Hubii News
១៣. itouch
១៤. LightBrowser
១៥. XVideo
១៦. Memory Booster
១៧. WordLock
១៨. PornClub
១៩. Fast Booster
២០. Talking Torn 3
២១. Photo Clean
២២. Super Mario
២៣. SmartFolder
២៤. Simple Flashlight
២៥. Hot Video
២៦. SettingService
២៧. Fruit Slots
២៨. Boom pig
២៩. iVideo
៣០. Sex Cademy និង​ច្រើន​ទៀត​។​

​    ​- វិធី​កម្ចាត់​មេរោគ​តាម​ធម្មតា​អាច​នឹង​បាត់​ចំពោះ​មេរោគ​ខ្លះ  មាន​ដូចខាងក្រោម​៖

- ទី​១ ៖ ចូលទៅ Disable "Unknow Source"
​អ្នក​ចូលទៅ​កាន់ Settings -> Application manager -> AppName -> Disable/Uninstall

- ទី​២ ៖ ចូលទៅ​លុប​កម្មវិធី​អ្នក​បាន​តម្លើង​លើ​ទូរស័ព្ទ​ថ្មីៗ ដែល​គិតថា​វា​ជា​មេរោគ ឬ​ឈ្មោះ​កម្មវិធី​ដែល​លោត​ចេញមក​រំខាន ហើយ​ស្វែងរក​ឈ្មោះ​វា​ដើម្បី​លុប អ្នក​អាច​ចូលទៅ​កាន់ Settings -> Application manager -> AppName -> Disable/Uninstall

- ទី​៣ ៖ ជា​ជម្រើស​ចុងក្រោយ​គឺ​ធ្វើការ Reset ទូរស័ព្ទ​ឡើងវិញ ក្នុងករណី​លុប​មេរោគ​នោះ​មិន​ចេញ​
​    ​
​    ​ហើយ​ចំពោះ​មេរោគ​ខ្លះ​គឺ​មិនអាច​កម្ចាត់​បានឡើយ​ដូច្នេះ​អ្នក​ត្រូវតែ​ឲ្យ​អ្នកជំនាញ ដើម្បី​ឲ្យ​គេ​ធ្វើការ Restore Firmware ឲ្យ​អ្នក​ឡើងវិញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់