adverise with khmeread 1

ទើបតែ​អបអរ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃមុន​សោះ ឥឡូវ​មិត្ត​រួម​ក្រុម​នាំគ្នា​បង្ហូរទឹកភ្នែក ពេល​ដឹងថា មិត្ត​រួម​ក្រុម​ធ្លាក់​យន្តហោះ​ស្លាប់​អស់​សល់​តែ ២​នាក់​របួសធ្ងន់​

    ​រូបភាព​ដ៏​កំសត់​នេះ​បង្ហាញ​ពី​កីឡាករ​ក្រុមបាល់ទាត់ Chapecoense អង្គុយ​យំ​និង​ខ្លះ​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ដ៏​ស្ងាត់ជ្រងំ​បន្ទាប់ពី​ពួកគេ​បានដឹងថា យន្តហោះ​ដែល​ដឹក​មិត្ត​រួម​ក្រុម​របស់ខ្លួន​បាន​ធ្លាក់​។​

​    ​ក្រុមបាល់ទាត់​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​នេះ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​កូ​ឡុំ​ប៊ី​ដើម្បី​ប្រកួត​ជាមួយ​ក្រុម Athletico Nacional នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ប្រវត្តិសាស្ត្រ​ក្លឹប គឺ​វគ្គ​ផ្តាច់ព្រ័ត្រ Copa Sudamerica​។​

​    ​ប៉ុន្តែ​ដំណើរ​ឆ្ពោះទៅ​រដ្ឋធានី Medellin ប្រទេស​កូ​ឡុំ​ប៊ី​របស់​ពួកគេ​បានបញ្ចប់​នៅពេល​យន្តហោះ​បាន​ធ្លា​ក់នៅ​តំបន់ភ្នំ​។​

​    ​យន្តហោះ Avro RJ85 ដែល​បាន​ដឹក​បុគ្គលិក​ចំនួន ៩ នាក់ និង​អ្នកដំណើរ​ដទៃទៀត​ចំនួន ៧២ នាក់​ដោយ​បូក​រួមទាំង​ក្រុម​កីឡាករ Chapecoense បាន​ធ្លា​ក់នៅ​ម៉ោង ១០:១៥ យប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​បញ្ហា​ឆ្លង​ចរន្ត​អគ្គីសនី ខណៈ​ហោះហើរ​កាត់​តំបន់ភ្នំ Antioquia Department​។​

​    ​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា យន្តហោះ​បាន​ប៉ះ​នឹង​ជម្រាលភ្នំ ហើយ​បាក់​ជា​ពីរ​បំណែក​។​

​    ​រូបភាព​ដ៏​សង្រែក​ដែល​បង្ហាញ​ពី​កីឡាករ​មិន​បានរួម​ដំណើរ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​កីឡាករ​ក្លឹប Chapecoense បាន​អបអរ​យ៉ាង​សប្បាយរីករាយ​នៅក្នុង​បន្ទប់​ដដែល​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ខណៈ​ពួកគេ​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​កំពូល​លំដាប់​ទី​ពីរ​នៅ​ទ្វីបអាមេរិក​ខាងត្បូង Copa Sudamericana​។​

​    ​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​មិនបាន​ចូលរួម​ដំណើរ​ទៅ​ប្រទេស​កូ​ឡុំ​ប៊ី​គឺ Alejandro Martinuccio ដែល​កំពុង​សម្រាក​ព្យាបាល​របួស​។​

​    ​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ ដែល​បាន​លេង​ឱ្យ​ក្លឹប Villarreal នៅ​ប្រទេស​អេ​ស្ប៉ា​ញ បាន​ប្រាប់​វិទ្យុ La Red របស់​អា​ហ្ស​ង់​ទីន​ថា "​ខ្ញុំ​រួច​ផុតពី​សេចក្តីស្លាប់​ដោយសារ​ខ្ញុំ​រងរបួស​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកសៅ​ជាខ្លាំង​។ រឿង​តែមួយគត់​ដែល​ខ្ញុំ​អាច​សុំ​បាន​ឥឡូវនេះ​គឺ​មានតែ​បួងសួង​ដល់​មិត្ត​រួម​ក្រុម​ទាំងអស់​ដែល​ជិះ​លើ​យន្តហោះ​តែប៉ុណ្ណោះ​"​។​

​    ​ក្រុមបាល់ទាត់ Chapecoense មកពី​ទីក្រុង Chapeco បាន​ស្ថិតនៅ​ពាក់កណ្តាល​រដូវ​កាល​ដ៏​ល្អឥតខ្ចោះ​។​

​    ​ពួកគេ​បាន​ចូលរួម​លី​ក​លំដាប់​កំពូល​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ២០១៤ ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៧០ ហើយ​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Copa Sudamericana កាលពី​សប្តាហ៍​មុន បន្ទាប់ពី​បំបាក់​ក្រុម San Lorenzo របស់​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​ក្រុម Chapecoense បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា "​សូមឱ្យ​ព្រះ​ជា​ម្ចាស់​នៅ​ជាមួយ​ក្រុម​កីឡាករ​រប​ស់​ពួកយើង មន្ត្រី អ្នកកាសែត និង​ភ្ញៀវ​ដទៃទៀត​ដែល​បានរួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​របស់​ពួកយើង​"​។​

​    ​អនុប្រធាន​ក្លឹប​លោក Ivan Tozzo ក៏បាន​ប្រាប់​ទូរទស្សន៍​កីឡា​ក្នុងស្រុក SporTV ថា "​មាន​មនុស្ស​ច្រើនណាស់​កំពុង​យំ​នៅក្នុង​ទីក្រុង​របស់​ពួកយើង​។ យើង​មិនដែល​ស្រមៃ​ដល់​រឿង​បែបនេះ​ទេ​។ ក្លឹប Chapecoense គឺជា​ហេ​ត​ផល​ធំ​បំផុត​សម្រាប់​ភាព​រីករាយ​នៅទីនេះ​"៕

adverise with khmeread

មតិយោបល់