adverise with khmeread 1

ញាក់សាច់​! WHO ប្រកាសថា មនុស្ស​ជាង ១៤ លាន​នាក់​ជុំវិញ​ពិភពលោក​ផ្ទុក HIV ដោយ​ឥត​ដឹងខ្លួន​

    ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់ WHO ព្រមាន​កាលពី​ថ្ងៃ​អង្គា​រថា ជិត​ពាក់កណ្តាល​នៃ​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ជាមួយ​ហ៊ី​វ (HIV) នៅ​ជុំវិញ​សកលលោក មិនបាន​ដឹងខ្លួន​ថា ពួកគេ​ឆ្លង​ហ៊ី​វ​ទេ និង​បាន​អំពាវនាវ​ឱ្យមាន​ប្រដាប់​ធ្វើតេស្ត​តាម​ផ្ទះ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​។ 

​    ​ទីភ្នាក់ងារ​សុខភាពរ​បស់ UN មួយ​នេះ​និយាយថា ៤០ ភាគរយ​នៃ​ប្រជាជន​រស់នៅ​ជាមួយ​វីរុស បាន​បង្ក​ជា​ជំងឺអេដស៍ ឬ ជាង ១៤ លាន​នាក់​ជុំវិញ​ពិភពលោក មិនបាន​ដឹងថា​ខ្លួនឯង​កើត​អេដស៍​ទេ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​ក្នុង​ឆ្នាំ ២០១៥​។ 

​    ​កង្វះ​ការធ្វើ​រោគវិនិច្ឆ័យ​នៅតែ​ជា​ឧបសគ្គ​ធំ​ចំពោះ​ការ​អនុវត្តតាម​ការណែនាំ​របស់ WHO សម្រាប់​គ្រប់គ្នា​ដែល​ឆ្លង​ហ៊ី​វ​ដើម្បី​ទទួលបាន​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​។ 

​    ​សព្វថ្ងៃ​មនុស្ស​ដែល​ធ្វើតេស្ត​ឃើញ​ហ៊ី​វ​ជាង ៨០​ភាគរយ បានទទួល​ថ្នាំ​ពន្យារ​អាយុ​។ ប៉ុន្តែ​ប្រមុខ​របស់​អង្គការ WHO លោកស្រី Margaret Chan បាន​ព្រមាន​ថា ដោយសារ​មនុស្ស​ជាច្រើន​មិនដឹងថា​ខ្លួន​ឆ្លង​ហ៊ី​វ ដូច្នេះ "​មនុស្ស​រាប់លាន​នាក់​ដែល​រស់នៅ​ជាមួយ​ហ៊ី​វ​នៅតែ​ខកខាន​ការព្យាបាល​ពន្យារ​ជីវិត ដែល​អាចជួយ​ទប់ស្កាត់​ការចម្លង​ហ៊ី​វ​ទៅ​អ្នកដទៃ​ផងដែរ​"៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់